ជាតិ
ពីនេះ ពីនោះ
«កសិកម្មអតិផល» មានន័យខុសពី«កសិកម្មយថាផល»ដូចម្តេច?
27, Apr 2023 , 7:29 am        
រូបភាព
«កសិកម្មអតិផល»និង«កសិកម្មយថាផល»ជាពាក្យដែលគេនិយមប្រើក្នុងវិស័យកសិកម្ម។ ពាក្យទាំងពីរនេះមានន័យ និងការប្រើប្រាស់ខុសគ្នា។ នេះបើតាមសទ្ទានុក្រមការប្រែប្រួលអាកាសធាតុ។
 
«កសិកម្មអតិផល»សរសេរជាភាសាអង់គ្លេស Intensive Agriculture មានន័យថា ប្រព័ន្ធកសិកម្មដែលផ្តល់ផលិតភាពខ្ពស់ក្នុងផ្ទៃក្រឡាមួយឯកតា។ ជាញឹកញាប់ ប្រព័ន្ធប្រពលវប្បកម្មកសិកម្មត្រូវការធនធានចូលខ្ពស់ ដែលពឹងផ្អែកលើគ្រឿងយន្ត ជី និងសារធាតុគីមីកសិកម្ម។ 
 
ចំណែក«កសិកម្មយថាផល»សរសេរជាភាសាអង់គ្លេស Extensive agriculture ឬ Extensive farming មានន័យថា ការដាំដុះ ឬការចិញ្ចឹមសត្វ ដែលប្រើទុន និងពលកម្មតិច ហើយទទួលបានផលតាមលក្ខខណ្ឌធម្មជាតិ៕ 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com