កីឡាជាតិ
ជាតិ
AFC U23 ASIAN Cup៖ កម្ពុជា ត្រូវប៉ះកូរ៉េខាងជើង និងជប៉ុន
09, Jul 2021 , 3:11 pm        
រូបភាព
ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ត្រូវបានចាប់ឆ្នោតស្ថិតនៅពូល K ជាមួយកូរ៉េខាងជើង និងជប៉ុន នៅវគ្គជម្រុះពានរង្វាន់AFC U23 ASIAN Cup នៅអូបេគីស្ថាន ២០២២។


ការប្រកួតវគ្គជម្រុះពូលនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៣ ដល់៣១ តុលា ២០២១។ វគ្គជម្រុះនេះ មានប្រទេស៤២ ចូលរួមប្រកួត ដោយបែងចែកជា១១ពូល គឺពូលA ដល់ K ។ នៅក្នុងចំណោមពូលទាំងនេះ គឺមានតែពូល F និង K ប៉ុណ្ណោះ ដោយមានតែប្រទេសចំនួន៣ ត្រូវជួបគ្នា ក្រៅពីនោះ គឺមាន៤ប្រទេសក្នុង១ពូល។
 
សម្រាប់ការប្រកួតជម្រុះនេះ គឺត្រូវយក១៥ក្រុម ឡើងទៅលេងនៅទឹកដី អូបេគីស្ថាន។ ក្នុងនោះពូលនីមួយៗ គឺយកអ្នកឈរលេខ១ នៅក្នុងតារាង ទាំង១១ពូល។ ចំណែក៤ក្រុមទៀត គឺត្រូវជ្រើសចេញពីក្រុមដែលទទួលបានចំណាត់លេខ២ល្អជាងគេ។
 
កាលពីឆ្នាំ២០២០ កូរ៉េខាងត្បូង គ្រងតំណែងជើងពានរង្វាន់ AFC U23 ASIAN Cup នេះ ដោយយកឈ្នះអារ៉ាប់ប៊ីសាអូឌីត ដោយលទ្ធផល១-០ នៅម៉ោងបន្ថែមនាទី១១៣ ដោយកីឡាករខ្សែការពារ Jeong Tae-Wook ។
 ខាងក្រោមនេះ គឺជាបញ្ជីក្រុមនៅតាមពូលនីមួយៗ៖





© រក្សាសិទ្ធិដោយ thmeythmey.com