ជាតិ
ពីនេះ ពីនោះ
តើយើ់ងអាចកត់សម្គាល់ត្រីពោដោយរបៀបណា?
12, Jul 2021 , 9:59 pm        
រូបភាព
 ត្រីពោ។ រូបភាព៖ សៀវភៅមគ្គុទ្ទេសក៍ ស្តីពីប្រភេទត្រីរស់នៅក្នុងដែនទឹកសាប នៃប្រទេសកម្ពុជា
ត្រីពោ។ រូបភាព៖ សៀវភៅមគ្គុទ្ទេសក៍ ស្តីពីប្រភេទត្រីរស់នៅក្នុងដែនទឹកសាប នៃប្រទេសកម្ពុជា
ដោយ៖ ឈុត ទូច

ត្រីពោ គឺជាប្រភេទត្រីឥតស្រកា អម្បូរជាមួយត្រីប្រាដែរ។ វារស់នៅក្នុងទន្លេ និងបឹងធំៗ ដូចជាទន្លេមេគង្គ និងបឹងទន្លេសាបជាដើម ទីដែលពួកវាអាចរក ខ្យង ខ្ចៅ កំពឹស រុក្ខជាតិ និងត្រី ជាអាហារបាន។


ប្រជានេសាទនៅតាមតំបន់ខ្លះ បានហៅត្រីប្រភេទនេះថា ««ត្រីពោត្រចៀកខ្មៅ» ដោយពួកគាត់សម្គាល់ទៅលើស្នាមអុជខ្មៅមួយ នៅផ្នែកខាងលើធ្មុងព្រុយទ្រូង ក្បែរគម្របស្រកី។ បន្ថែមពីលើនេះ ក្រៅពីអុជខ្មៅនៅលើធ្មុងព្រុយទ្រូង យើងអាចកត់សម្គាល់ត្រីពោ ដោយសង្កេតមើលនៅលើព្រុយកន្ទុយ មានឆ្នូតខ្មៅពីរ (សូមពិនិត្យមើលក្នុងរង្វង់ក្រហមនៃរូបភាពខាងលើ)។
 
ត្រីពោ មានឈ្មោះ Spot pangasius (Pangasius larnaudii)មានប្រវែងដងខ្លួនអតិបរមា ១៣០ សង់ទីម៉ែត្រ។ ក្រៅពីរស់នៅក្នុងធម្មជាតិ ត្រីពោ ក៏អាចរស់នៅតាមស្រះ តាមបែរចិញ្ចឹមត្រី ដូចពពួកត្រីប្រាដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com