ជាតិ
ពីនេះ ពីនោះ
«បរិការណ៍» មានន័យច្បាស់លាស់ដូចម្តេច?
17, Jun 2023 , 7:29 am        
រូបភាព
«បរិការណ៍» មានន័យថា ការណ៍ទាំងឡាយដែលកើតមុន និងក្រោយព្រឹត្តិការណ៍មួយ។ នេះបើតាមក្រុមប្រឹក្សាជាតិភាសាខ្មែរ។
 
«បរិការណ៍»មានន័យជាភាសាអង់គ្លេសថា Context និងមានន័យជាភាសាបារាំង Contexte។ ពាក្យនេះប្រើខុសពីពាក្យ បរិបទ ដែលសំដៅដល់ខ្លឹមសារណាមួយដែលត្រូវលើកឡើងនូវពីមុខ ឬពីក្រោយសេចក្តីមួយ។
 
ក្នុងន័យសេដ្ឋកិច្ច«បរិការណ៍»ប្រើសំដៅបង្ហាញការណ៍ណាមួយដែលកើតឡើងនៅជុំវិញព្រឹត្តិការណ៍មួយ។ ឧទាហរណ៍៖ ក្នុងសា្មរតីនេះ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់នីតិកាលទី៤នៃរដ្ឋសភាត្រូវបានរៀបចំឡើងនៅលើមូលដ្ឋានសំខាន់ៗដូចតទៅ៖ ការវាយតម្លៃដកពិសោធន៍លើការអនុវត្តនៅក្នុងនីតិកាលទី៣កន្លងមក និងការវាយតម្លៃលើបរិការណ៍ និងបញ្ហាប្រឈមទាំងឡាយទាំងក្នុងកម្រិតជាតិទាំងក្នុងកម្រិតអន្តរជាតិ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងរយៈពេលមធ្យម។ 
 
ដោយឡែក«បរិបទ»ប្រើយោងទៅតាមសេចក្តីណាមួយ។ ឧទាហរណ៍៖ តាមរយៈរបៀបវារៈនៃអង្គសន្និសីទក្រសួងឧស្សាហកម្មរ៉ែ និងថាមពលនឹងធ្វើបទបង្ហាញអំពីបរិបទ និងស្ថានភាពវិស័យរ៉ែនៅកម្ពុជាជូនអង្គសន្និសីទទាំងមូលឲ្យកាន់តែជ្រាបច្បាស់ថែមទៀតអំពីច្បាប់ លិខិតបទដ្ឋាន និងស្ថានភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍរ៉ៃនៅកម្ពុជា៕ 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com