ជាតិ
ពីនេះ ពីនោះ
«បំប្លែង»មានន័យខុសពី«បន្លែង»និង«ប្រលែង» 11, Mar 2023 , 7:29 am
× ប្រសិនបើស្មេរមិនបានយកចិត្តទុកដាក់ជាមុននោះទេ ប្រាកដណាស់ថានឹងអ្នកប្រើច្រឡំ រវាងពាក្យ«បំប្លែង»,«បន្លែង» និង«ប្រលែង»។
វចនានុក្រមសម្តេចព្រះសង្ឃបានបញ្ជាក់ពាក្យ«បំប្លែង»មានន័យថា ធ្វើឱ្យប្លែង គឺធ្វើឱ្យប្រែចាកភេទ ចាកភាព ចាកទំនងដើម។ ឧទាហរណ៍៖ បំប្លែងទូកអុំឱ្យមកជាទូកចែវ។
ចំពោះពាក្យ«បន្លែង»មានន័យថា ធ្វើឲ្យសប្បាយចិត្តដោយកំដរនឹងល្បែង,កម្សាន្តចិត្តដោយមានល្បែងជាគ្រឿងផ្សំ ឬជាជំនួយផង។ ចំណែកពាក្យ«ប្រលែង» អាចសរសេរជា«ប្រឡែង»ក៏បាន គឺមានន័យថាលូកលេងនឹងគ្នាទៅវិញទៅមក៕
© រក្សាសិទ្ធិដោយ thmeythmey.com