COVID-19
អន្តរជាតិ
មនុស្ស​ជាង​២០០លាន​នាក់ហើយនៅលើពិភពលោកដែលតេស្តវិជ្ជមានកូវីដ-១៩
04, Aug 2021 , 5:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ: រួបរួម
តួលេខ​អ្នកឆ្លងកូវីដ-១៩​នៅលើពិភពលោក ឡើង​ដល់ជាង​២០០លាននាក់ហើយ ដោយគិតត្រឹម​ថ្ងៃទី​៤ ខែសីហា នេះ ដែលក្នុងនោះ ជាង៤.២៥លាននាក់ បាន​ស្លាប់ និងជាង​១៨០លាននាក់ បានជាសះស្បើយ។
 
ក្នុងចំណោមអ្នកឆ្លងជាង​២០០លាននាក់ សហរដ្ឋអាមេរិក មានជាង​៣៦លាន ឥណ្ឌាជាង៣១.៧លាន ប្រេស៊ីលជិត​២០លាន ខណៈរុស្សី និង​បារាំង មាន​ជាង​៦លាន​រៀងៗខ្លួន។
 
ចក្រភពអង់គ្លេស តួកគី អាហ្សង់ទីន កូឡុំប៊ី អេស្ប៉ាញ អ៊ីតាលី អ៊ីរ៉ង់ អាល្លឺម៉ង់ និងឥណ្ឌូណេស៊ី មានពីជាង​៣លាន​ករណី ទៅ​ជិត​៦លាន​ករណី។
 
រីឯបណ្តាប្រទេសដែលមានពីជាង​១លានករណីទៅ​ជិត​៣លាន​ករណី រួមមាន ប៉ូឡូញ ម៉ិកស៊ិក អាហ្វ្រិកខាងត្បូង អ៊ុយក្រែន ប៉េរូ ហូឡង់ ឆែក អ៊ីរ៉ាក់ ស៊ីលី ហ្វីលីពីន កាណាដា បង់ក្លាដែស ម៉ាឡេស៊ី បែលហ្ស៊ិក ស៊ុយអែត រូម៉ានី និងប៉ាគីស្ថាន។
 
ក្នុងចំណោម​អ្នកស្លាប់ជាង​៤.២៥លាននាក់ សហរដ្ឋអាមេរិក មានជាង​៦៣ម៉ឺន ប្រេស៊ីលជាង​៥៥.៨ម៉ឺន ឥណ្ឌាជាង​៤២.៥ម៉ឺន ម៉ិកស៊ិកជាង​២៤ម៉ឺន ប៉េរូជាង​១៩ម៉ឺន រុស្ស៊ីជាង​១៦ម៉ឺន ចក្រភពអង់គ្លេស​ និង​អ៊ីតាលីជិត​១៣ម៉ឺន កូឡុំប៊ីជាង​១២ម៉ឺន បារាំងជាង១១ម៉ឺន និង​អាហ្សង់ទីនជាង១០ម៉ឺន។
 
តាមទិន្នន័យ Worldometers តំបន់អាស៊ីទាំងមូលមានអ្នកស្លាប់ជាង​៩១ម៉ឺននាក់ ដោយភាគច្រើននៅឥណ្ឌា បន្ទាប់មក ឥណ្ឌូណេស៊ី អ៊ីរ៉ង់ ហ្វីលីពីន ប៉ាគីស្ថាន បង់ក្លាដែស អ៊ីរ៉ាក់ ជប៉ុន និងមីយ៉ាន់ម៉ា។ គិតត្រឹមថ្ងៃពុធនេះ កម្ពុជមានអ្នកស្លាប់១៤៨៨នាក់ក្នុងចំណោម​៧៩ ៦៣៤ករណី៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com