COVID-19
ជាតិ
កូវីដ-១៩៖ ឆ្លងថ្មី៥២២នាក់ សះស្បើយ៧០០នាក់ ស្លាប់១១នាក់
07, Aug 2021 , 11:40 am        
រូបភាព
ដោយ: ថ្មីៗ
របាយការណ៍ក្រសួងសុខាភិបាលនៅថ្ងៃសៅរ៍ ទី៧ ខែសីហា នេះ បង្ហាញថា កម្ពុជារកឃើញអ្នកកើតកូវីដ-១៩ថ្មី ចំនួន៥២២នាក់ទៀត ដោយក្នុងនោះ៣៨៧នាក់ឆ្លងក្នុងសហគមន៍ និង១៣៥នាក់ ជាអ្នកដំណើរពីបរទេស។ រីឯអ្នកជាសះស្បើយមាន៧០០នាក់ និងស្លាប់១១នាក់ទៀត។


គិតត្រឹមថ្ងៃនេះ ចំនួនអ្នកឆ្លងកូវីដ-១៩ សរុបនៅកម្ពុជាមាន ៨១ ៣៣៥នាក់ សះស្បើយ៧៤ ៧៤៥នាក់ និងស្លាប់១៥៣៧នាក់។

នៅថ្ងៃនេះផងដែរ ក្រសួងសុខាភិបាល ប្រកាសពីការចាប់ផ្ដើមយកវ៉ាក់សាំង អាស្រ្តាហ្សេនីកា ចាក់ដូសទី៣ ដល់មន្រ្តីជួរមុខតាមព្រំដែននៅខេត្តចំនួន៧ ចាប់ពីថ្ងៃទី៨ សីហា តាមបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
 
ខេត្តទាំង៧ ដែលត្រូវចាក់វ៉ាក់សាំងដូសទី៣ ដល់មន្រ្តីជួរមុខ រួមមាន ខេត្តបាត់ដំបង, បន្ទាយមានជ័យ, ប៉ៃលិន ,កោះកុង, ឧត្តរមាជ័យ, ពោធិ៍សាត់ និងខេត្តព្រះវិហារ។
បើតាមសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល  អភិបាលខេត្ត និងប្រធានមន្ទីរសុខាភិបាខេត្តទាំង៧ ត្រូវជូនដំណឹង និងរៀបចំទីតាំង  និងត្រៀមក្រុមគ្រូពេទ្យឱ្យរួចរាល់ទាន់ពេល  ដើម្បីទប់ស្កាត់ការរាល់ដាលជំងឺកូវីដ-១៩ ជាពិសេសប្រភេទ ដែលតា ដែលអាចឆ្លងនៅសហគមន៍ទ្រង់ទ្រាយធំ៕  

 
 


© រក្សាសិទ្ធិដោយ thmeythmey.com