COVID-19
ជាតិ
កូ​វីដ​-១៩៖ ​ឆ្លង​ថ្មី៤២៣នាក់ សះស្បើយ៥៤១នាក់ និង​ស្លាប់​២០នាក់​
13, Aug 2021 , 11:43 am        
រូបភាព
​មនុស្ស​ចំនួន​៤២៣នាក់​ទៀត តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ក្នុងនោះ៦៧នាក់​ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ មាន៥៤១​នាក់​បន្ថែម និង​អ្នក​ស្លាប់មាន២០​នាក់​ទៀត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៣ខែសីហា​នេះ​។​


មកទល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប៨៤.២៦២នាក់ ក្នុងនោះ ១២.៥០២នាក់ ជាករណីនាំចូល។ ជា​សះស្បើយមានចំនួន ៧៨.៩៧២ នាក់ និង​ស្លាប់​សរុប១.៦៥៤នាក់​។ បើតាមរបាយការណ៍ក្រសួងសុខាភិបាល អ្នកជំងឺដែលនៅសល់តែជាង ៣.៥០០នាក់ប៉ុណ្ណោះ៕

© រក្សាសិទ្ធិដោយ thmeythmey.com