ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
រាករូសអ៊ីចឹង គួរញ៉ាំអាហារអ្វីទៅ ទើបឆាប់ជាវិញ? 11, Aug 2023 , 6:59 am
× នៅរដូវក្តៅ ឱកាសនៃការកើតមានមេរោគនៅក្នុងក្រពះមានខ្ពស់ ជាពិសេសមេរោគដែលបង្កជាការរាករូស។ វាក៏អាចក្លាយជា សុបិនអាក្រក់មួយដែរ បើសិនជាអ្នកកំពុងតែធ្វើដំណើរ ទៅកន្លែងណាមួយ។ ដូច្នេះ យើងសូមណែនាំប្រភេទអាហារមួយចំនួន ដែលអ្នកគួរតែទទួលទាន បើសិនជាអ្នក ចង់ឲ្យអាការរាករូសនេះ ស្រាកស្រាន្តទៅវិញលឿន។
ទឹកដូង
ទឹកដូង ផ្ទុកទៅដោយអេឡិចត្រូលីត្រជាច្រើន ដែលអាចជួយរក្សាជាតិទឹក ក្នុងខ្លួនបានគ្រប់គ្រាន់នៅពេលរាករូស។ វាក៏សម្បូរជាតិប៉ូតាស្យូម ដែលអាចជួយសម្រួល បញ្ហាក្រពះបាន តាមរយៈការបន្ថយកម្រិតអាស៊ីត។
យ៉ាអួរ
យ៉ាអួរ គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីសម្រួលដល់ភ្នាសកម្រាលរបស់ក្រពះ តាមរយៈផ្តល់ភាពត្រជាក់តែម្តង។ យ៉ាងណាមិញ យ៉ាអួរ ក៏ផ្ទុកទៅដោយបាក់តេរីល្អៗ ឬប្រូបាយអូទិច ដែលអាចជួយដល់ការរំលាយអាហារ និងបន្ថយអាស៊ីត ដែលបង្កឡើងដោយបាក់តេរីដែរ។
ក្រូច
ផ្លែក្រូច សម្បូរជាតិសរសៃ និងជួយដល់ការរំលាយអាហារទៀត។ ប៉ុន្តែអ្វីដែលធ្វើឲ្យវាស័ក្តិសមសម្រាប់អ្នករាករូសនោះ គឺវាមានឥទ្ធិពលបន្ថយបញ្ហានៅលើក្រពះបានយ៉ាងអស្ចារ្យ៕
© រក្សាសិទ្ធិដោយ thmeythmey.com