ជាតិ
ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន 16, Aug 2021 , 9:55 am
× ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និង សម្តេចម៉ែ នរោត្តម មុនីនាថ សីហនុ បានយាងចេញពីកម្ពុជា ទៅក្រុងប៉េកាំង ប្រទេសចិន នៅព្រឹកថ្ងៃទី១៦ ខែសីហានេះ ដើម្បីពិនិត្យព្រះរាជសុខភាព។
វត្តមានជូនព្រះរាជដំណើរព្រះអង្គទាំងទ្វេ នៅព្រឹកនេះ មានសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេច ហេង សំរិន ប្រធាន រដ្ឋសភា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នជាច្រើនរូបទៀត និងមានវត្តមានលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជាផងដែរ៕
Tag:
ព្រះមហាក្សត្រ
សម្តេចម៉ែ
© រក្សាសិទ្ធិដោយ thmeythmey.com