COVID-19
ជាតិ
Covid-19៖ ​ឆ្លង​ថ្មី ៥៥៦​នាក់ ជាសះស្បើយ៧១៦នាក់ និង​ស្លាប់​១៤នាក់​
17, Aug 2021 , 11:40 am        
រូបភាព
មនុស្ស​ចំនួន​៥៥៦នាក់​ទៀត តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ក្នុងនោះ​១៦៧នាក់​ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ មាន​៧១៦ នាក់​បន្ថែម និង​អ្នក​ស្លាប់មាន១៤នាក់​ទៀត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៧ ខែសីហា​នេះ​។​
 
​មកទល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ​៨៦.៥៩៧ ​នាក់ ក្នុងនោះ ១៣.២៨៥ជាករណីនាំចូល។ អ្កជា​សះស្បើយ​មាន ៨១.៩១៨ នាក់  និង​ស្លាប់​សរុប​១.៧១៨​នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com