COVID-19
អន្តរជាតិ
COVID-19៖ ព័រទុយហ្គាល់ជាប្រទេសទី៣៣ដែលមានអ្នកឆ្លងលើស១លាននាក់
18, Aug 2021 , 8:29 pm        
រូបភាព
ពលរដ្ឋជិះកង់​កម្សាន្ត​នៅម្តុំ​ Belem Tower ក្នុងក្រុងលីស្បោន ប្រទេស​ព័រទុយហ្គាល់។ រូបថត Xinhua
ពលរដ្ឋជិះកង់​កម្សាន្ត​នៅម្តុំ​ Belem Tower ក្នុងក្រុងលីស្បោន ប្រទេស​ព័រទុយហ្គាល់។ រូបថត Xinhua
ព័រទុយហ្គាល់ ក្លាយជាប្រទេសទី៣៣លើពិភពលោកដែលមានករណីឆ្លងកូវីដ-១៩ លើស១លាន ក្នុងនោះស្លាប់ជាង១៧០០០នាក់ និងសះស្បើយជិត៩៥ម៉ឺននាក់។ រីឯតួលេខក្នុងពិភពលោកទាំងមូល អ្នកឆ្លងឡើងដល់ជាង២០៩លាននាក់ ស្លាប់ជិត៤.៤លាននាក់ និងសះស្បើយជាង១៨៧លាននាក់។
 
ក្នុងចំណោមករណីឆ្លងជាង២០៩លាន សហរដ្ឋអាមេរិកឡើងជិត៣៨លាន ឥណ្ឌាជាង៣២លាន ប្រេស៊ីលជាង២០លាន ខណៈរុស្ស៊ី បារាំង ចក្រភពអង់គ្លេស មានជាង៦លានករណីរៀងៗខ្លួន។
 
អាហ្សង់ទីន មានអ្នកឆ្លងជាង៥លានករណី តាមពីក្រោយដោយ កូឡុំប៊ី អេស្ប៉ាញ អ៊ីរ៉ង់ និងអ៊ីតាលី ដែលមានជាង៤លានករណី ខណៈឥណ្ឌូណេស៊ី អាល្លឺម៉ង់ និងម៉ិកស៊ិក មានជាង៣លានករណី។ ប៉ូឡូញ អាហ្វ្រិកខាងត្បូង អ៊ុយក្រែន និងប៉េរូ ក្នុងចំណោមប្រទេសដែលមានជាង២លានករណី។
 
បណ្តាប្រទេសដែលមានជាង១លានករណី រួមមាន ហូឡង់ អ៊ីរ៉ាក់ ហ្វីលីពីន សាធារណរដ្ឋឆែក ស៊ីលី កាណដា ម៉ាឡេស៊ី បង់ក្លាដែស ជប៉ុន បែលហ្ស៊ិក ស៊ុយអែត ប៉ាគីស្ថាន រូម៉ានី និងព័រទុយហ្គាល់។
 
ចំពោះករណីស្លាប់ដែលមានជិត៤.៤លាននាក់ សហរដ្ឋអាមេរិក មានជាង៦៤ម៉ឺន ប្រេស៊ីលជាង៥៧ម៉ឺន ឥណ្ឌាឃាង៤៣ម៉ឺន ម៉ិកស៊ិក ជិត២៥ម៉ឺននាក់ និងប៉េរូ ជិត២០ម៉ឺននាក់។
 
ប្រទេសផ្សេងទៀតដែលមានអ្នកស្លាប់លើស១០ម៉ឺននាក់ មានរុស្ស៊ី ចក្រភពអង់គ្លេស អ៊ីតាលី កូឡុំប៊ី ឥណ្ឌូណេស៊ី បារាំង និងអាហ្សង់ទីន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com