COVID-19
ជាតិ
កូ​វីដ​-១៩៖ ឆ្លង​ថ្មី៥៩៣​នាក់ ជាសះស្បើយ​៧៤៨​នាក់ និង​ស្លាប់​១២នាក់​
18, Aug 2021 , 11:44 am        
រូបភាព
ក្រសួងសុខាភិបាល​បាន​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន៥៩៣នាក់​ទៀត តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ក្នុងនោះ១៨៩នាក់​ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ មាន​.៧៤៨នាក់​បន្ថែម និង​អ្នក​ស្លាប់មាន​១២​នាក់​ទៀត​។​
 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៨ ខែសីហា ​មកទល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ៨៧.១៩០នាក់ ក្នុងនោះ ១៣.៤៧៤នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ​មាន​៨២.៦៦៦នាក់  និង​ស្លាប់​សរុប ១.៧៣០នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com