សុខភាព
អន្តរជាតិ
វេជ្ជ​បណ្ឌិ​តបារាំ​ង​ជោគ​ជ័យក្នុ​ងការ​ដាក់​បេះ​ដូង​សិប្ប​និម្មិត​នៅ​ក្នុង​ខ្លួន​អ្នក​ជំងឺ​
22, Dec 2013 , 6:58 pm        
រូបភាព
ដោយ: រួបរួម
ទីបំផុ​ត បេះដូង​សិប្ប​និម្មិត​អាច​ដាក់​ឲ្យ​ដំណើរ​ការនៅ​ក្នុងខ្លួន​មនុស្ស​បាន​ហើយ។ នេះ​បើ​តាម​ការ​ប​ញ្ជាក់​របស់​ក្រុម​គ្រូពេទ្យ​បារាំង Carmat នា​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃសៅរ៍ ដោយ​បាន​អះអា​ង​ថា បេះដូ​ងសិ​ប្បនិ​ម្មិត​ទាំងនេះ  អាច​ជួយដល់​អ្នក​ជំងឺ​ចំនួន​១០ ០០០​នាក់នៅ​ក្នុងប្រទេ​ស​បារាំង និង​១០ ០០០០នាក់​ទៀត​នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក។
 

លោក​វេជ្ជបណ្ឌិត​ផ្នែក​វះកាត់​ជន​ជាតិ​បារាំង Alain Carpentier ដែល​ផ្តួច​ផ្តើម​គំនិត​លើ​ការ​ស្រាវជ្រាវ​នេះ​ បានអះអាង​ថា បេះដូង​សិប្បនិម្មិត​អាច​ដើរ​មុខងារ​ជំនួស​បេះដូង​ធម្មជាតិ។ វានឹង​ត្រូវ​បាន​ប្រើ​ប្រា​ស់​បម្រុង​ទុក​សម្រាប់​អ្នក​ដែល​រងការវាយ​ប្រហារ​ដោយ​ជំងឺខ្សោយ​បេះដូងស្ថិតនៅ​ដំណាក់​កាល​ចុងក្រោយ និង​ក្តី​សង្ឃឹម​ក្នុងជីវិតមាន​រយៈពេល​ខ្លី។   

យោងតាម​ការ​បញ្ជាក់​របស់​មន្ទីរពេទ្យ Georges Pompidou Hospital នៅ​ទីក្រុង​ប៉ារីស បេះដូង​សិប្បនិម្មិតនេះ អាច​ជួយពន្យាជីវិត​អ្នក​ជំងឺ​ចាប់​ពី​៥​ឡើង​ទៅ។  តម្លៃនៃ​បេះដូង​សិប្បនិម្មិ​តនេះ ត្រូវ​បាន​អ្នក​វិភាគ​វាយ​តម្លៃថាស្ថិតនៅ​ចន្លោះពី​២០ ទៅ​២២ម៉ឺន​ដុល្លារអា​មេរិក៕    

© រក្សាសិទ្ធិដោយ thmeythmey.com