ជាតិ
ភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យតំបន់មួយចំនួននៅព្រះសីហនុជន់លិច 24, Aug 2021 , 6:30 pm
ទិដ្ឋភាពលិចនៅតំបន់ខ្លះក្នុងខេត្តព្រះសីហនុ។ រូបពីក្រសួងធនធានទឹក
× នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ខេត្តព្រះសីហនុ កំពុងធ្លាក់ភ្លៀងខ្លាំង ធ្វើឱ្យតំបន់មួយចំនួនបានជន់លិច។ នេះបើតាមលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ។
លោក ឃាង ភារម្យ ប្រាប់សារព័ត៌មានថ្មីៗថា ខេត្តព្រះសីហនុ កំពុងធ្លាក់ភ្លៀងខ្លាំង ហើយចាប់ផ្ដើមជន់លិននៅតំបន់មួយចំនួន តាំងពីម៉ោង៤រសៀល រហូតមកដល់ពេលនេះ។ លោក បន្តថា បច្ចុប្បន្ន អាជ្ញាធរតាមតំបន់នីមួយៗកំពុងបន្តតាមដានស្ថានភាព។
សូមជម្រាបថា ចាប់ពីថ្ងៃទី២៥-៣១ ខែសីហានេះ កម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតខ្លាំង។ នេះបើតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក៕ Tag:
អាកាសធាតុ
ភ្លៀង
ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com