សុខភាព
អន្តរជាតិ
បក្សី​ជាង១ពាន់​ក្បាល​នៅ​ភាគ​ខាងជើង​ចិន​ត្រូវបាន​ប្រមូល​ដើម្បី​បង្ការ មេរោគ H5N2
23, Dec 2013 , 7:15 pm        
រូបភាព
ដោយ: ថ្មីៗ
បក្សី​ជិត១៣០០ក្បាល ត្រូវបាន​គេ​អាជ្ញាធរ​នៅ​ខេត្ត​ហួ​ប៊ី ភាគ​ខាងជើង​ប្រទេស​ចិន​ប្រមូលផ្ដុំ​ទុក​នៅ​មន្ទីរ​ប​សុ​បក្សី កាលពី​ថ្ងៃអាទិត្យ ដើម្បី​បង្ការ​នូវ​ការរីក​សាយភាយ​មេរោគ​ផ្ដាសាយ H5N2។

បើ​យោងតាម​សារពត៌មាន​ស៊ីន​ហួ វីរុស​ខាងលើ​បានសម្លាប់​សត្វ​មាន់​ជាង៤ពាន់​ក្បាល​រួចមកហើយ នៅឯ​កសិដ្ឋាន​មួយកន្លែង នា​ក្រុង​ប៉ាវ​ទីង។

មន្ទីរពិសោធន៍​ជាតិ​នៃ​ជំងឺផ្តាសាយបក្សី​បានធ្វើ​តេស្ត​រកឃើញ​នូវ​វីរុស H5N2 នេះ។ វា​ជា​លើក ទីមួយ​ហើយ​ដែល H5N2 បាន​រាតត្បាត​ក្នុងប្រទេស​ចិន តែ​ការ​ឆ្លងទៅ​មនុស្ស​ពុំទាន់​មាននៅ​ឡើយ​ទេ។

គួររំលឹកថា ក្រៅពី​វីរុស​ខាងលើ នៅមាន​មេរោគ​មួយទៀត គឺ H7N9 បាន​ឆ្លង​ដល់​មនុស្ស​ចំនួន១៣៩នាក់​រួចមកហើយ​នៅ​ប្រ​ទស​ចិន តៃវ៉ាន់ និង ហុងកុង ហើយ​ជនរងគ្រោះ៤៥នាក់​បាន​បាត់​បង់ជីវិត៕

ប្រែ​សម្រួល​ដោយ ទិ​ត្យ សុវណ្ណ




© រក្សាសិទ្ធិដោយ thmeythmey.com