កីឡាអន្តរជាតិ
អន្តរជាតិ
Real Madrid អញ្ជើញកម្មករសាងសង់កីឡដ្ឋាន Bernabeu ឱ្យទស្សនាប្រកួតដើម្បីជាការដឹងគុណ
11, Sep 2021 , 8:59 pm        
រូបភាព
រូបភាព៖Marca.com
រូបភាព៖Marca.com
ក្លិបអធិរាជស Real Madrid បានបង្ហាញការដឹងគុណដល់ក្រុមបុគ្គលិក ដែលបានសាងសង់ និងជួសជុលកីឡដ្ឋាន Santiago Bernabeu  ដោយអញ្ជើញពួកគេចូលទស្សនាការប្រកួតទល់នឹងក្រុម Celta Vigo នៅថ្ងៃទី១២ ខែកញ្ញា។

កីឡដ្ឋាន Santiago Bernabeu ដែលបានជួលជុលរយៈពេលជាងមួយរដូវកាលគឺតាំងពីដើមឆ្នាំ ២០២០ មក នឹងត្រូវបើកដំណើរឱ្យអ្នកគាំទ្រចូលទស្សនាការប្រកួតក្នុងកីឡដ្ឋាននេះសាជាថ្មីនាការប្រកួតរវាងម្ចាស់ផ្ទះ Real Madrid នឹងក្រុមភ្ញៀវ Celta Vigo នាថ្ងៃអាទិត្យទី១២ ខែកញ្ញា។
 
ដោយសារឃើញការខិតខំប្រឹងប្រែងដ៏ធំសម្បើមពីសំណាក់បុគ្គលិកដែលសាងសង់កីឡដ្ឋានឱ្យបានទាន់ពេលវេលា ក្លិបក៏បានតបស្នងដោយឱ្យពួកគេចូលទស្សនាការប្រកួត ជាការលើកទឹកចិត្ត។
 
«ពួកយើងកំពុងធ្វើការនៅទីនេះ ហើយការងារក្នុង Bernabeu គឺពិតជាល្អអស្ចារ្យខ្លាំងណាស់។ បុគ្គលិកលាបថ្នាំម្នាក់ប្រាប់ទូរទស្សន៍ Gol TV មុនបន្ថែមទៀតថា ពួកគេនឹងចូលទស្សនាការប្រកួតដោយសារក្លិបបានអញ្ជើញ ដែលនេះ វាពិតជាការវិការល្អខ្លាំងណាស់។ 
 
បុគ្គលិកដដែលនេះអះអាងថា អ្វីដែលក្លិប Real Madrid ធ្វើពេលនេះគឺជាទង្វើដ៏ល្អ បើធៀបទៅក្លិប Atletico Madrid វិញ នៅការសាងសង់កីឡដ្ឋាន Wanda Metropolitano មិនបានអើលពើកម្មករឡើយ។
 
 

© រក្សាសិទ្ធិដោយ thmeythmey.com