អត្ថបទពាណិជ្ជកម្ម
ជីប ម៉ុង លែន បោះជំហានចូលក្នុងវិស័យសេវាកម្មអាផាតមិន លើកដំបូង តាមរយៈការទិញយក អគារ Granferte ទាំងស្រុងមកគ្រប់គ្រង
15, Sep 2021 , 4:27 pm        
រូបភាព
ជីប ម៉ុង លែន ជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងលំនៅឋានឈានមុខគេមួយនៅកម្ពុជា ដែលមានគម្រោងជាច្រើនក្នុងដៃ ហើយសុទ្ធតែទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់អតិថិជន។ ទន្ទឹមនឹងភាពរីកចម្រើននេះ ជីប ម៉ុង លែន ក៏កំពុងបោះជំហានឆ្ពោះទៅមុខជាមួយនឹងវិស័យថ្មីៗបន្ថែមទៀត ដើម្បីពង្រីកនូវសក្ដានុពលរបស់ខ្លួន ក៏ដូចជាបំពេញតម្រូវការរបស់អតិថិជនផងដែរ។
 
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ជីប ម៉ុង លែន បានចុះកិច្ចព្រមព្រៀងទិញយក ហ្គ្រេនហ្វឺរតេ ភ្នំពេញ (Granferte) ដែលជាសេវាកម្មអាផាតមិន ពីក្រុមហ៊ុនលីអូផាលេស ២១ (Leopalace 21) ជាស្ថាពរ ដែលនឹងចាប់ផ្ដើមធ្វើប្រតិបត្តិការអាជីវកម្មចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅហើយ។
 

 

 

 
ដោយសារមើលឃើញពីតម្រូវការជាច្រើន មិនថាអ្នករស់នៅក្នុងស្រុក ឬក្រៅស្រុក ដែលត្រូវការ ការរស់នៅបែបទំនើប អមជាមួយនឹងសេវាកម្មចម្រុះ ជីប ម៉ុង លែន បានបោះជំហានចូលក្នុងវិស័យសេវាកម្មអាផាតមិននេះដែលខុសប្លែកពីគម្រោងកន្លងៗមករបស់ខ្លួន។
 
ជាមួយគ្នានេះផងដែរ ជីប ម៉ុង លែន ក៏បានសម្លឹងមើលឃើញពីសក្ដានុពលរបស់ ហ្គ្រេនហ្វឺរតេ ភ្នំពេញ (Granferte) ដោយសារអាផាតមិននេះ បានផ្ដល់នូវសេវាកម្មយ៉ាងល្អឥតខ្ចោះជូនដល់អតិថិជន ដូចជាបន្ទប់ស្នាក់នៅដ៏ប្រណីត ជាមួយនឹងគ្រឿងសង្ហារឹមទំនើបៗ កន្លែងទទួលភ្ញៀវ កន្លែងហាត់ប្រាណ អាងហែលទឹក មីនីម៉ាត ហាងកាហ្វេ ចំណតយានយន្ត ព្រមទាំងសេវាកម្មផ្សេងៗជាច្រើនទៀត។
 

 

 

 

 

 
Granferte ពិតជាស័ក្ដិសមសម្រាប់អតិថិជនដែលត្រូវការកន្លែងស្នាក់នៅបែបទំនើបជាមួយនឹងសេវាកម្មយ៉ាងសម្បូរបែបក្នុងអគារតែមួយ។ អាផាតមិននេះមានទីតាំងស្ថិតនៅផ្លូវលេខ៣៣១ កែងផ្លូវ៥៧០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
 
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 023 923 999
ទីតាំងអាផាតមិន: https://bit.ly/granferte
#ជឿជាក់ក្នុងការរស់នៅ
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com