កីឡាអន្តរជាតិ
អន្តរជាតិ
Salah តាមស្មើកំណត់ត្រា Gerrard ដែលស៊ុតបញ្ចូលទី នៃព្រឹត្តិការណ៍ពានអឺរ៉ុបច្រើនជាងគេនៅ Anfield
16, Sep 2021 , 5:21 pm        
រូបភាព
ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប Mohamed Salah បានតាមស្មើកំណត់ត្រា Steven Gerrard ក្រោយក្លិបហង្សក្រហម Liverpool បានយកឈ្នះក្រុម AC Milan ក្នុងលទ្ធផល ៣-២ នៃពានរង្វាន់ UEFA Champion League កាលពីថ្ងៃទី១៦ កញ្ញា ។

ក្នុងលទ្ធផលជម្នះ៣-២ នេះ ក៏មានការរួមចំណែកពី Mohamed Salah ស៊ុត១គ្រាប់ឲ្យក្រុម Liverpool ដែរ។ ១គ្រាប់ដែល Salah រកបាននេះ គឺជាគ្រាប់បាល់ទី១៤ ដែលនាំឱ្យរូបគេ តាមស្មើកំណត់ត្រាអតីតខ្សែបម្រើ Steven Gerrard ក្នុងស៊ុតបញ្ចូលទីគូប្រកួតនៅលើទឹកដី Anfield នៃព្រឹត្តការណ៍ដណ្ដើមពានរង្វាន់អឺរ៉ុប ។ តែយ៉ាងណា Salah អាចនឹងបំបែកកំណត់ត្រារបស់ Gerrard មួយនេះ នៅការប្រកួតក្រោយៗទៀត។
 
មុននឹងការផ្ទេរមកកាន់ Liverpool កីឡាករខ្សែប្រយុទ្ធរូបនេះ ក៏ធ្លាប់រកបានគ្រាប់បាល់ ៣គ្រាប់ក្នុងពានរង្វាន់ UCL កាលលេងនៅក្លិប AS Roma។ បច្ចុប្បន្ន Salah រកគ្រាប់បាល់បានចំនួន ២៦គ្រាប់ហើយ ក្នុង UCL សម្រាប់ក្លិប Liverpool ។
 
ទន្ទឹមនឹងការតាមស្មើកំណត់ត្រារបស់ Steven Gerrard ផងនោះ Salah ក៏បានស៊ុតបាល់ពិន័យ ១១ម៉ែត្រ មិនចូលជាលើកទី២ ពេលប្រកួតទល់ AC Milan ឲ្យក្លិប Liverpool ដែរ៕
 

Tag:
 Mohamed Salah
© រក្សាសិទ្ធិដោយ thmeythmey.com