ពីនេះ ពីនោះ
ព័ត៍មានសុខភាព
​របៀប​ធ្វើ​ជ្រក់​ស្ពៃក្តោប និង​ការ៉ុត​បែប​ថ្មី​
16, Sep 2021 , 10:59 pm        
រូបភាព
​អ្នក​ទាំងអស់​គ្នា​អាច​សាកល្បង​ធ្វើ​ជ្រក់​ប្រភេទ​ថ្មី​នេះ​បាន ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់ ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​ចំណូលចិត្ត​ក្នុង​ការញ៉ាំ​បាយ​។ តើ​មាន​របៀប​ធ្វើ​បែប​ណា​ទៅ​?
 
​គ្រឿងផ្សំ ៖ ស្ពៃក្តោប​ចំនួន​៤០០​ក្រាម ការ៉ុត​ចិត​ជា​បន្ទះៗ​ចំនួន​បរិមាណ​ល្មម ម្ទេស​ចំនួន​មួយ​គ្រាប់ ខ្ទឹមស​ចំនួន​៤​គ្រាប់ អំបិល​១០​ក្រាម ស្ករស​ចំនួន​៣០​ក្រាម ទឹក​ខ្មេះ​៤០​ក្រាម​។​​របៀប​ធ្វើ​៖
​ដំបូង​អ្នក​ត្រូវ​ចិញ្ច្រា​ម​ខ្ទឹម​ស​ឲ្យ​ម៉ត់ ម្ទេស​ចិត​ជា​បញ្ឆិតៗ ការ៉ុត​ចិត​ជា​បន្ទះ និង​ស្ពៃក្តោប​ចិត​ជា​តូចៗ​។​
 
 
​ក្រោយពេល​ដែល​ចិត​រួច អ្នក​អាច​យក​វា​ទៅ​លាងួ​ទឹក​ឲ្យ​ស្អាត ហើយ​ទុក​ឲ្យ​ស្ងួត​ទឹក​។​
 
​ក្រោយពេល​ដែល​ស្ងួត​រួច អ្នក​អាច​យក​វា​ទៅ​ច្រក​ក្នុង​ថង់​ប្លា​ស្ទិច​ធំ​មួយ ហើយ​ដាក់​អំបិល ស្ករ ទឹកខ្មេះ​ស​ចូល​ទៅ​ជាមួយ​នឹង​បន្លែ​ទាំងនោះ ហើយ​បិត​វាឲ្យ​ជិត ទើប​ក្រឡុក​ឲ្យចូល​ជា​តិ​គ្នា​។ ក្រោយពេល​ដែល​ក្រឡុក​រួច អ្នក​ត្រូវ​ដាក់​ថង់​នោះ​ក្នុង​ចាន​ធំ​មួយ ហើយ​យក​ទៅ​ក្លាសេ​ក្នុង​ទូរ​ទឹកកក​ដើម្បី​កុំឲ្យ​វា​ហៀរ​ទឹក​។ អ្នក​ត្រូវ​ក្លាសេ​ចំនួន​២​ម៉ោង​ទើប​អាច​ញ៉ាំ​បាន ឬក៏​ក្លាសេ​ចំនួន​មួយ​យប់​ក៏​បាន​ដែរ ព្រោះ​វា​ចូលជាតិ​ល្អ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com