កីឡាអន្តរជាតិ
អន្តរជាតិ
Arteta ៖ ពេលមើលបាល់ទាត់អឺរ៉ុបដោយគ្មាន Arsenal ពិតជាឈឺចាប់ខ្លាំងណាស់
17, Sep 2021 , 5:19 pm        
រូបភាព
រូបភាព៖ Arsenal.com
រូបភាព៖ Arsenal.com
អ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta បាននិយាយថា លោកនឹងប្រើប្រាស់ការឈឺចាប់របស់ក្រុមទាំងមូល សម្រាប់ការប្រកួតប្រជែងក្នុងរដូវកាលថ្មីនេះ ដើម្បីកៅអីពានរង្វាន់អឺរ៉ុប នារដូវកាលក្រោយ។

កាលពីរដូវកាលមុននៅ ឆ្នាំ ២០២០ ក្រុមកាំភ្លើងធំ បានបញ្ចប់ត្រឹមចំណាត់ថ្នាក់ទី៨នៃក្របខ័ណ្ឌ Premier League ហើយពួកគេត្រូវខកខានលេងក្នុងពានរង្វាន់អឺរ៉ុបធំៗ ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩៥មក។ 
 
ក្រោយការប្រកួតពានរង្វាន់ Champion League និង Europa League បានបញ្ចប់ មិនបានមួយថ្ងៃផងនោះលោក Arteta គ្រូបង្វឹក Arsenal ថា លោកឈឺចាប់ខ្លាំង ពេលដែលក្រុមខ្លួន គ្មានវត្តមាននៃការប្រកួតពានរង្វាន់ទាំងនេះ ។ បន្ថែមពីនេះលោក Arteta បានប្ដេជ្ញាចិនប្រើប្រាស់ការឈឺចាប់ទាំងនេះ ដឹកនាំក្រុមឲ្យត្រឡប់ទៅកាន់កម្រិតខ្លាំងដូចពីមុនឲ្យទាល់តែបាន។
 
«កាលពីប៉ុន្មានថ្ងៃមុនខ្ញុំពិតជាឈឺចាប់នៅពេលបានបើកទូរទស្សន៍ឃើញក្រុមផ្សេងៗបានប្រកួតនៅទីនោះប៉ុន្តែមិនមានក្រុម Arsenal របស់ពួកយើងនៅទីនោះទេ វាពិតជាឈឺចាប់ខ្លាំងណាស់។ ខ្ញុំមិនចង់អង្គុយជាមួយនឹងក្រុមនោះទេ នៅពេលក្រុមមិនស្ថិតក្នុងពានរង្វាន់ទាំងនោះ។ ពួកយើងត្រូវផ្តោតអារម្មណ៍ដើម្បីទៅកាន់ទីនោះវិញ»។ លោក Arteta  បាននិយាយបែបនេះក្នុងសិន្និសីតកាសែតមុនការប្រកួតទល់នឹងក្រុម Burnley នាថ្ងៃទី១៨ ខែកញ្ញា។
 
លោក Arteta ក៏បានអះអាងថា ការចាញ់៣ប្រកួតដំបូងនៅ Premier League ប្រៀបបានជាការបំភ្លឺភ្លើងដល់លោក ដែលកំពុងស្ថិតក្នុងភាពងងឹតផងដែរ។ លោក Arteta ថា ក្រុមរបស់លោកគឺសល់ពេលវេលាច្រើនក្នុងការត្រៀមខ្លួនប្រយុទ្ធសម្រាប់ការប្រកួតជាច្រើនទៀត ។ លោកបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតប្រជែងដ៏ធំមួយនេះ។
 
សូមជម្រាបថា ក្រោយឆ្លងកាត់៤ប្រកួតនៅក្នុង Premier League មកនេះ Arsenal បានចាញ់៣ និងឈ្នះតែ១ប្រកួតប៉ុណ្ណោះ ដោយឈរនៅលំដាប់ថ្នាក់ទី ១៦ ក្នុងតារាងនាពេលបច្ចុប្បន្ន៕

Tag:
 Mikel Arteta
 Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com