ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
Cambodianess
២៥ខេត្ត/រាជធានី
ភ្នំពេញ
បន្ទាយមានជ័យ
បាត់ដំបង
កំពង់ចាម
កំពង់ឆ្នាំង
កំពង់ស្ពឺ
កំពង់ធំ
កំពត
កណ្តាល
កោះកុង
កែប
ក្រចេះ
មណ្ឌលគិរី
ឧត្តរមានជ័យ
ប៉ៃលិន
ព្រះសីហនុ
ព្រះវិហារ
ពោធិ៍សាត់
ព្រៃវែង
រតនគិរី
សៀមរាប
ស្ទឹងត្រែង
ស្វាយរៀង
តាកែវ
ត្បូងឃ្មុំ
RFI
ជាតិ
ផែស៊ូជីង មិនទាន់មានសកម្មភាពអភិវឌ្ឍន៍ច្រើនឡើយ ក្រោយរដ្ឋចូលគ្រប់គ្រងជាងមួយខែ
26, Sep 2021 ,
9:29 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ ជាងមួយខែមកហើយ ដែលរាជរដ្ឋាភិបាលសម្រេចដកហូកការគ្រប់គ្រងទាំងស្រុងរបស់ក្រុមហ៊ុន ផែទេសចរណ៍ ស៊ូជីង ដែលអភិវឌ្ឍន៍តំបន់ទេសចរណ៍ចុងឃ្នៀស បឹងទន្លេសាប។ មួយខែមកនេះ ពុំទាន់មានអ្វីផ្លាស់ប្ដូរច្រើនទេ គ្រាន់តែអាជ្ញាធរបានដកហូតទ្រព្យសម្បត្តិដែលមានមកគ្រប់គ្រងជំនួសវិញ។ រីឯសមាគមកាណូតដឹកភ្ញៀវទេសចរ រដ្ឋនៅរក្សាទុកដដែល។ តាមការបញ្ជាក់ពីម្ចាស់ទូកមួយរូបប្រាប់ថា កាណូតទេសចរណ៍ទាំងតូច ទាំងធំនៅកំពង់ផែនេះ សរុបប្រមាណ៥០០ទូក។
ចុចទីនេះដើម្បីទទួលបានព័ត៌មានរហ័ស
ងាកទៅមើលហេដ្ឋារចនាសម្ព័ន្ធវិញ ក្រោយត្រូវបង្ខំឱ្យចាកចេញ ក្រុមហ៊ុន ស៊ូជីង ទើបនឹងសាងសង់ខ្លោងទ្វារចូលដ៏ធំមួយ និងពង្រីកផ្ទៃដីផែបន្ថែម ក៏ដូចជាសង់តូបជួល និងផ្សារនៅផ្នែកខាងក្រោម ដែលសំណង់ខ្លះនៅមិនទាន់សង់រួចរាល់នៅឡើយ។ អាគារកម្ពស់៣ជាន់ និងក្បែរនោះ បានដាក់ស្លាកយានដ្ឋានជួសជុលយានយន្តគ្រប់ប្រភេទ ក៏លែងមានបុគ្គលិកធ្វើការទៀតដែរ។ បច្ចុប្បន្ននេះ មានតែកម្លាំងអាជ្ញាធរដែលកំពុងឈរជើងយាមកាម និងការហ៊ុមខ្សែព័ទ្ធជុំវិញប៉ុណ្ណោះ។ យ៉ាងណា ចរាចរណ៍នៅតែអនុញ្ញាតឱ្យចេញចូលជាធម្មតាក្នុងបរិវេណផែដ៏ធំមួយនេះ។
សូមបញ្ជាក់ថា តាមរយៈសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី២៩ ខែកក្កដា បានសម្រេចលុបចោលគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ស៊ូជីងទាំងស្រុង ដោយប្រគល់ឱ្យរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ គ្រប់គ្រងជាបណ្ដោះអាសន្ន៕
សូមអញ្ជើញទស្សនាទិដ្ឋភាពទូទៅ នៃផែទេសចរណ៍ ស៊ូជីង ដែលថតនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ដូចតទៅ៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ផែទេសចរណ៍ ស៊ូជីង
ចុងឃ្នៀស
© រក្សាសិទ្ធិដោយ thmeythmey.com