ជាតិ
ពីនេះ ពីនោះ
ត្រូវសរសេរថា «កខ្វក់» មិនមែន «ក្រខ្វក់» ឬ «កង្វក់» នោះឡើយ 25, Oct 2022 , 7:29 am
× គុណសព្ទក្នុងន័យថា ដែលគគ្រិចមិនស្អាត, ដែលស្មោកគ្រោក គឺ «កខ្វក់» ចំណែកឯពាក្យ ក្រខ្វក់ ឬ កង្វក់ មិនមានការពន្យល់នៅក្នុងវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត នោះឡើយ។
ពាក្យមួយចំនួនទៀតដែលមានន័យដូច «កខ្វក់» មានដូចជា គគ្រក់, គគ្រិះ, សោគ្រោក, សំគិស, ស្មោកគ្រោក, អសុចិ, អសោច, អាប់ប៉ត្រាប់ ជាដើម។
កខ្វក់ ច្រើននិយាយផ្សំជាមួយបរិវារសព្ទ កខ្វិក។ កខ្វិកកខ្វក់ ដែលមានន័យដូចពាក្យ អាប់អួ ឬ អួអាប់ សុកមម៉ុក ពុំស្អាត, ពុំស្រឡះ, គគ្រិកគគ្រក់ ៕
© រក្សាសិទ្ធិដោយ thmeythmey.com