ពីនេះ ពីនោះ
ហោប៉ៅ និង កាប៉ៅ មានន័យដូចគ្នា តែគ្មានពាក្យ ក្រប៉ៅ ឡើយ 27, Oct 2021 , 7:29 am
× ពាក្យ «ហោប៉ៅ» និង «កាប៉ៅ» សុទ្ធតែមាននៅក្នុងវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ប៉ុន្តែមិនមានពាក្យ «ក្រប៉ៅ» នោះឡើយ។
ហោប៉ៅ និង កាប៉ៅ មានន័យថា ថង់ដេរភ្ជាប់នឹងអាវឬខោជាដើម : ហោប៉ៅអាវ, ហោប៉ៅខ្សែក្រវាត់ស្បែក ។ ហោប៉ៅស្បែក សំពៀតស្បែក (ហៅ កាប៉ៅស្បែក ក៏បាន) ។
ពាក្យប្រៀបធៀប៖ ធូរហោប៉ៅ នៅសល់ប្រាក់បន្តិចបន្តួច ចាយវាយមិនគ្រប់គ្រាន់ ។ ស្ងួតហោប៉ៅ អស់ប្រាក់ចាយ ។ល។
© រក្សាសិទ្ធិដោយ thmeythmey.com