ជាតិ
ទឹកស្ទឹងព្រែកត្នោត បានស្រកចុះ០.៧ម៉ែត្រហើយ
28, Oct 2021 , 3:34 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងនៅតាមបណ្ដាយស្ទឹងព្រែកត្នោត បានស្រកចុះពី០.៥ សង់ទីម៉ែត្រ ទៅ០.៧សងទីម៉ែត្រវិញហើយ នៅរសៀលថ្ងែទី២៨ ខែតុលានេះ។
 
មន្ទីរសាធារណការរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ថានភាពទឹកជន់ក្នុងភូមិសាស្ត្រខណ្ឌដង្កោ អាចគ្រប់គ្រងបានហើយ ខណៈស្ងប់ភ្លៀង។ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ដូច្នេះ « ទឹកជំនន់ពេលនេះ នឹងមិនបន្ថែមការពង្រីកវិសាលភាពលិចលង់ទៀតឡើយ។ ទីតាំងដែលបានលិច បាននិងកំពុងស្រកទឹកជាបណ្តើរៗ ឈានទៅដំណើរការជីវភាពរស់នៅធម្មតាឡើងវិញនាពេលប៉ុន្មានថ្ងៃខាងមុខ»។
 
ទឹកជំនន់នេះបានលិចផ្ទះប្រជាជនប្រមាណ ២១០គ្រួសារ និងប៉ះពាល់ដំណាំស្រូវចំនួន ១៣៥ហិកតាស្មើនឹង៥ភូមិ។ សង្កាត់ទាំង១០ ក្នុងខណ្ឌដង្កោ រងការលិចលង់ ដោយប៉ះពាល់ដល់ប្រជាពលរដ្ឋជាង២ ០០០គ្រួសារ។
 
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃ២វិច្ឆិកា កម្ពុជាអាចនឹងរងឥទ្ធិពលសម្ពាធទាប និងទ្រនុងសម្ពាធខ្ពស់ ធ្វើឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅខ្លាំង ដែលអាចបណ្ដាលឱ្យខេត្តនិងក្រុងចំនួន១៤ រងជំនន់ទឹកភ្លៀង៕ 
 
រូបភាពដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ៖







Tag:
 ជំនន់ទឹកភ្លៀង
  អាកាសធាតុ
  កំពង់ស្ពឺ
  ស្ទឹងព្រែកត្នោត
© រក្សាសិទ្ធិដោយ thmeythmey.com