ពីនេះ ពីនោះ
ស្កាល មានន័យថា រម្ងាប់, ស្រាកស្រាលជាង​ប្រក្រតី
01, Nov 2021 , 7:29 am        
រូបភាព
ស្កាល មានន័យថា រម្ងាប់, អន់, ថយខ្សោយស្រាកស្រាលជាងប្រក្រតី។ ពាក្យនេះ​ប្រើ​បានទាំងកិរិយាសព្ទ និង​គុណសព្ទ។
 
ជំងឺស្កាល, រមាស់ស្កាល, កមស្កាល ។ ស្កាលទុក្ខ ស្រាកស្រាលទុក្ខ ។ នេះជាឧទាហរណ៍ដែល​លើកឡើងក្នុងវចនានុក្រម​ខ្មែរ​ សម្តេចព្រះសង្ឃរាជ ជួន ណាត។
 
រងាប់ ឬ រម្ងាប់ ក៏ត្រូវបានពន្យល់ក្នុងន័យ​ស្រដៀងគ្នាផងដែរ។ ស្កាល, អន់, ថយចុះ, ស្ងប់។ ភ្លើងរងាប់, កមរងាប់, ពិសរងាប់ ៕
 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com