COVID-19
ជាតិ
កូវីដ-១៩៖ ករណីឆ្លងថ្មី ១០៦នាក់ទៀត ជា២៣៤នាក់ និងស្លាប់៨នាក់
30, Oct 2021 , 11:58 am        
រូបភាព
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១០៦នាក់ទៀត តាមរយៈការតេស្តរកសំណាកតាមម៉ាស៊ីន PCR ដោយក្នុងនោះមាន១៦នាក់ ជាករណីនាំចូលពីបរទេស។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ចំនួន២៣៤នាក់ បានជាសះស្បើយ និងស្លាប់មានចំនួន ៨នាក់ទៀតដែរ ដោយ៥នាក់មិនបានចាក់វ៉ាក់សាំង។ នេះបើតាមក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែតុលានេះ។
 
បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងសរុប​១១៨ ៤២៧នាក់ ខណៈអ្នកជាសះស្បើយ១១៤ ៥៣៤នាក់ និងអ្នកស្លាប់២ ៧៨១នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com