COVID-19
ជាតិ
កូវីដ-១៩៖ ករណីថ្មីមានតែ ៩៥នាក់ ឯអ្នកស្លាប់​មាន៧នាក់​
31, Oct 2021 , 11:43 am        
រូបភាព
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៩៥ នាក់ទៀត តាមរយៈការតេស្តរកសំណាកតាមម៉ាស៊ីន PCR ដោយក្នុងនោះមាន១៧ នាក់ ជាករណីនាំចូលពីបរទេស។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ចំនួន ១៩៣ នាក់ បានជាសះស្បើយ និងស្លាប់មានចំនួន៧នាក់ទៀតដែរ ក្នុងនោះ៥នាក់មិនបានចាក់វ៉ាក់សាំង។ នេះបើតាមក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែតុលានេះ។
 
បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងសរុប​ ១១៨ ៥២២នាក់ ខណៈអ្នកជាសះស្បើយ១១៤ ៧២៧នាក់ និងអ្នកស្លាប់២ ៧៨៨នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com