COVID-19
ជាតិ
សម្ដេច ហ៊ុន សែន៖ អ្នកជំងឺកូវីដ-១៩ ជាង១១០០នាក់ កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់
01, Nov 2021 , 10:01 am        
រូបភាព
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា បច្ចុប្បន្នមានអ្នកជំងឺកូវីដ-១៩ ជាង១ ១០០នាក់ កំពុងស្ថិតក្នុងដំណាក់កាលគួរឲ្យព្រួយបារម្ភនៅបន្ទាប់សង្គ្រោះបន្ទាន់។ ទន្ទឹមនឹងនេះ សម្ដេចបានស្នើឲ្យក្រុមគ្រូពេទ្យបន្តយកចិត្តទុកដាក់ព្យាបាល ហើយអំពាវនាវឲ្យពលដ្ឋចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩។


ថ្លែងក្នុងកម្មវិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ នៅព្រឹកថ្ងៃទី១វិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា អ្នកជំងឺកូវីដ-១៩ ជាង១ ១០០នាក់ កំពុងស្ថិតក្នុងដំណាក់កាលព្រួយបារម្ភ ក្នុងបន្ទប់សង្គ្រោះបន្ទាន់។ លើសពីនេះ នៅមានរាប់ពាន់នាក់ទៀត កំពុងនៅក្នុងមន្ទីរពេទ្យ ដែលមានទាំងអ្នកជំងឺកម្រិតស្រាល និងកម្រិតធ្ងន់។

ប្រមុខរដ្ឋាភិបាល មានប្រសាសន៍ថា៖«ឥឡូវនេះ នៅមានអ្នកជំងឺ(កូវីដ-១៩) ក្នុងICU ប្រមាណ១ ១០០នាក់ ដែលគួរឲ្យបារម្ភ ហើយនៅមានរាប់ពាន់នាក់ទៀត កំពុងនៅក្នុងមន្ទីរពេទ្យមានធ្ងន់មានស្រាល»។

សម្ដេច បានដាស់តឿនឲ្យមន្ទីរពេទ្យគ្រប់ទីកន្លែង យកចិត្តទុកដាក់ជួយសង្គ្រោះដល់អ្នកជំងឺ។ ជាមួយគ្នាដែរដើម្បីបញ្ជៀសបញ្ហានេះ សម្ដេច បានអំពាវនាវឲ្យពលរដ្ឋចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩។ ទន្ទឺមនឹងនេះ សម្ដេច ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា សម្រាប់គ្រួសារដែលមានសមាជិកអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ម្នាក់ នឹងទទួលបាន​ប្រាក់​ឧបត្ថម្ភ ២លានរៀល៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com