កីឡាអន្តរជាតិ
អន្តរជាតិ
Messi ជិះរថយន្តថ្លៃជាងគេចំណោមកីឡាករបាល់ទាត់លើលោក តម្លៃ៣៥លានដុល្លារ
01, Nov 2021 , 8:35 pm        
រូបភាព
Lionel Messi ជិះរថយន្ត Ferrari 335 S Spider Scaglietti ដែលមានតម្លៃរហូតដល់ ៣៥លានដុល្លារអាមេរិក។ ចំណោមកីឡាករបាល់ទាត់លើលោក ខ្សែបម្រើ Paris Saint-Germain រូបនេះ ប្រើប្រាស់រថយន្តថ្លៃជាងគេ ខណៈ Cristiano Ronaldo ខ្សែប្រយុទ្ធ Manchester United ជិះ Bugatti La Voiture Noire ដែមានតម្លៃ ១៨,៦០ លានដុល្លារ។
 
មិនត្រឹមតែ Messi និង Ronaldo ឡើយ កីឡាករបាល់ទាត់ដទៃទៀតដូចជា Son Heung-min របស់ Tottenham Hotspur, Karim Benzema ខ្សែប្រយុទ្ធ Real Madrid និង Zlatan Ibrahimovic របស់ AC Milan ជាដើមសុទ្ធតែជិះរថយន្តតម្លៃរាប់លានដុល្លារអាមេរិក។
 
 តាមរយៈការទទួលបានប្រាក់ឈ្នួលខ្ពស់ពីអាជីពពួកគេ កីឡាករបាល់ទាត់ទាំងនោះច្រើនចូលចិត្តសម្ញែង ប្រមួលផ្តុំរថយន្តថ្លៃៗ ខណៈរថយន្តខ្លះមានមិនដល់១០គ្រឿងផងនៅលើលោក។ 
ខាងក្រោមនេះ ជារថយន្តប្រណិតចំនួន១០គ្រៀង ដែលគ្រប់គ្រងដោយកីឡាករបាល់ទាត់៖
 
១. Lionel Messi – (Ferrari 335 S Spider Scaglietti) តម្លៃ ៣៥ លានដុល្លារអាមេរិក



២. Cristiano Ronaldo – (Bugatti La Voiture Noire) តម្លៃ ១៨,៦០ លានដុល្លារអាមេរិក


៣. Son Heung-min – (Ferrari LaFerrari) តម្លៃ ៣ លានដុល្លារអាមេរិក


៤. John Terry – (Ferrari 275 GTB) តម្លៃ ២,២០ លានដុល្លារអាមេរិក


៥. Karim Benzema – (Bugatti Veyron Pur Sang) តម្លៃ ១,៩០ លានដុល្លារអាមេរិក


៦. Samuel Eto’o – (Aston Martin One-77) តម្លៃ ១,៨០ លានដុល្លារអាមេរិក


៧. Zlatan Ibrahimovic – (Ferrari Monza SP2) តម្លៃ ១,៧០ លានដុល្លារអាមេរិក
 

© រក្សាសិទ្ធិដោយ thmeythmey.com