COVID-19
ជាតិ
កូវីដ-១៩៖ ឆ្លងថ្មីត្រឹមតែ ៨៩នាក់ ខណៈអ្នកស្លាប់សរុបកើនដល់ ២ ៨០០នាក់
02, Nov 2021 , 11:43 am        
រូបភាព
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៨៩នាក់ទៀត តាមរយៈការតេស្តរកសំណាកតាមម៉ាស៊ីន PCR ដោយក្នុងនោះមាន៤នាក់ ជាករណីនាំចូលពីបរទេស។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ចំនួន​១១៥នាក់ បានជាសះស្បើយ និងស្លាប់មានចំនួន ៦នាក់ទៀតដែរ ក្នុងនោះមាន៤នាក់ដែលមិនបានចាក់វ៉ាក់សាំង។ នេះបើតាមក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែវិច្ឆិកានេះ។
 
បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងសរុប​ ១១៨ ៧០២នាក់ ខណៈអ្នកជាសះស្បើយ១១៥ ០១៧នាក់ និងអ្នកស្លាប់សរុបកើនដល់ ២ ៨០០នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com