COVID-19
ជាតិ
កូវីដ-១៩៖ ឆ្លងថ្មី ៨៥នាក់ទៀត សះស្បើយ៩៤នាក់ និងស្លាប់៧នាក់
03, Nov 2021 , 12:02 pm        
រូបភាព
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៨៥នាក់ទៀត តាមរយៈការតេស្តរកសំណាកតាមម៉ាស៊ីន PCR ដោយក្នុងនោះមាន៩នាក់ ជាករណីនាំចូលពីបរទេស។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ចំនួន៩៤នាក់ បានជាសះស្បើយ និងស្លាប់មានចំនួន ៧នាក់ទៀតដែរ ដោយ៥នាក់មិនបានចាក់វ៉ាក់។ នេះបើតាមក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែវិច្ឆិកានេះ។
 
បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងសរុប​ ១១៨ ៧៨៧នាក់ ខណៈអ្នកជាសះស្បើយ១១៥ ១១១នាក់ និងអ្នកស្លាប់ ២ ៨០៧នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com