ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ការកំណត់ឲ្យមេដឹកនាំកំពូលទាំងបួនរូប មានសញ្ជាតិខ្មែរតែមួយ ចូលជាធរមានហើយ
04, Nov 2021 , 3:58 pm        
រូបភាព
ខ្លឹមសារថ្មី ដែលកំណត់ឲ្យមេដឹកនាំកំពូលទាំងបួនរូបរបស់ជាតិ ត្រូវមានសញ្ជាតិខ្មែរតែមួយ ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញជាផ្លូវការ និងត្រូវបានប្រកាសឲ្យអនុវត្តហើយ។ ខ្លឹមសារថ្មីនេះ បានចូលជាធរមាន បន្ទាប់ពីព្រះមហាក្សត្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រមនៅថ្ងៃ៣ ខែវិច្ឆិកា ឆ្នាំ២០២១។


មេដឹកនាំកំពូលទាំងបួនរូប គឺប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និង នាយករដ្ឋមន្រ្តី ត្រូមានសញ្ជាតិខ្មែរតែមួយគត់ ដោយមិនអាចមានសញ្ជាតិបរទេសឡើយ។ សេចក្តីព្រាងស្តីពីការកែរដ្ឋធម្មនុញ្ញ ក្នុងការកំណត់ឲ្យមេដឹកនាំកំពូលទាំងបួនរូប ត្រូវមានសញ្ជាតិខ្មែរតែមួយនេះ ត្រូវបានរដ្ឋសភា និង ព្រឹទ្ធសភា អនុម័តយល់ព្រមទាំងស្រុង ដោយកែតម្រូវអ្វីឡើយ។ 

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជាអ្នកផ្តើមគំនិតក្នុងការកំណត់ឲ្យមេដឹនាំកំពូលទាំងបួន ត្រូវមានសញ្ជាតិខ្មែរតែមួយ៕  

Tag:
 កែរដ្ឋធម្មនុញ្ញ
  សញ្ជាតិខ្មែរតែមួយ
© រក្សាសិទ្ធិដោយ thmeythmey.com