COVID-19
ជាតិ
អ្នកឆ្លងកូវីដ-១៩ថ្មីមានតែ៦៨នាក់ សះស្បើយ៧២នាក់ និងស្លាប់៦នាក់
08, Nov 2021 , 11:49 am        
រូបភាព
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៦៨នាក់ទៀត តាមរយៈការតេស្តរកសំណាកតាមម៉ាស៊ីន PCR ដោយក្នុងនោះមាន​៧នាក់ ជាករណីនាំចូលពីបរទេស។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ចំនួន​៧២នាក់ បានជាសះស្បើយ និងស្លាប់មានចំនួន៦នាក់ទៀតដែរ ក្នុងនោះ៤នាក់មិនបានចាក់វ៉ាក់សាំង។ នេះបើតាមក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែវិច្ឆិកានេះ។
 
បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងសរុប​១១៩ ១៦០នាក់ ខណៈអ្នកជាសះស្បើយ១១៥ ៥១៩នាក់ និងអ្នកស្លាប់២ ៨៣៥នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com