COVID-19
ជាតិ
កូវីដ-១៩៖ ករណីឆ្លងថ្មី៦៧នាក់ទៀត សះស្បើយ៧២នាក់ និងស្លាប់៥នាក់
09, Nov 2021 , 11:47 am        
រូបភាព
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៦៧នាក់ទៀត តាមរយៈការតេស្តរកសំណាកតាមម៉ាស៊ីន PCR ដោយក្នុងនោះមាន៤នាក់ ជាករណីនាំចូលពីបរទេស។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ចំនួន៧៣នាក់ បានជាសះស្បើយ និងស្លាប់មានចំនួន៥នាក់ទៀតដែរ ក្នុងនោះ៣នាក់មិនបានចាក់វ៉ាក់សាំង។ នេះបើតាមក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែវិច្ឆិកានេះ។


បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងសរុប​១១៩ ២២៧នាក់ ខណៈអ្នកជាសះស្បើយ១១៥ ៥៩១នាក់ និងអ្នកស្លាប់២ ៨៤០នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com