ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្រ្តីការបរទសអាម៉េរិក៖«យើង បន្តឈរនៅជាមួយប្រជាជនកម្ពុជា ដែលកំពុងស្វែងរកភាពរុងរឿងបន្ថែមទៀត»
09, Nov 2021 , 1:50 pm        
រូបភាព
លោក អេនតូនី ប្លិងកិន ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃខែតុលា ឆ្នាំ២០២១ (រូបពី AFP) និងទិដ្ឋភាពព្រះមហាក្សត្រកម្ពុជា យាងចូលរួមពិធីអបអរសាទរបុណ្យឯករាជ្យលើកទី៦៨ឆ្នាំ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ (រូបដោយសហការី)។
លោក អេនតូនី ប្លិងកិន ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃខែតុលា ឆ្នាំ២០២១ (រូបពី AFP) និងទិដ្ឋភាពព្រះមហាក្សត្រកម្ពុជា យាងចូលរួមពិធីអបអរសាទរបុណ្យឯករាជ្យលើកទី៦៨ឆ្នាំ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ (រូបដោយសហការី)។
លោក អេនតូនី ប្លិងកិន (Antony J. Blinken) រដ្ឋមន្រ្តីការបរទេសអាម៉េរិក បានចូលរួមអបអរសាទរជាមួយប្រជាជនកម្ពុជា ដែលកំពុងប្រាព្ធពិធីបុណ្យឯករាជ្យជាតិលើកទី៦៨ឆ្នាំ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ សារអបអរសាទររបស់លោក ត្រូវបានបង្ហោះលើគេហទំព័រក្រសួងការបរទេសអាម៉េរិក។


ក្រៅពីអបអរសាទរពិធីបុណ្យឯករាជ្យ លោក ប្លិងកិន ក៏បានរំលេចសារអំពីការជួយគាំទ្រដល់កម្ពុជា ក្នុងការស្វែងរកភាពរីកចម្រើនបន្ថែមផងដែរ។ លោក អះអាងដូច្នេះថា៖«យើង នឹងបន្តឈរជាមួយប្រជាជនកម្ពុជា ខណៈប្រជាជនកម្ពុជា បន្តស្វែងរកអនាគតដែលប្រកបដោយភាពរុងរឿង ប្រជាធិបតេយ្យ និង ឯករាជ្យភាពបន្ថែមទៀត...»។

លើសពីនេះ ប្រមុខការទូតអាម៉េរិក លើកឡើងថា អាម៉េរិក នឹងធ្វើការជាមួយកម្ពុជា ដែលក្លាយជាប្រធានអាស៊ានប្តូរវេទនៅឆ្នាំ២០២២ ដើម្បីរក្សាសន្តិភាព និងសន្តិសុខ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ លោក និយាយទៀតថា អាម៉េរិក នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីជួយកម្ពុជា ឲ្យមានស្ថានភាពល្អប្រសើរឡើងវិញពីការរាតត្បាតជំងឺកូវីដ-១៩៕

Tag:
 កម្ពុជា-អាម៉េរិក
  ខួបឯករាជ្យលើក៦៨
© រក្សាសិទ្ធិដោយ thmeythmey.com