ជាតិ
លោក លី ពេញស៊ុន ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគ ទទួលមរណភាព
09, Nov 2021 , 6:14 pm        
រូបភាព
លោក វេជ្ជបណ្ឌិត លី ពេញស៊ុន ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានទទួលមរណភាព ដោយរោគាពាធក្នុងវ័យ៥៩ឆ្នាំ។ ដំណឹងមរណភាពដ៏តក់ស្លុតនេះ ត្រូវបានប្រកាសដោយរដ្ឋបាលនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៅរសៀលថ្ងៃទី ៩ វិច្ឆិកានេះ។
 
បើតាមលិខិតជូនដំណឹងដដែល  លោក វេជ្ជបណ្ឌិត លី ពេញស៊ុន បានទទួលមរណភាពនៅម៉ោង ១ និង២០នាទីយប់ឈានចូលថ្ងៃទី៩ ខែវិច្ឆិកា។ សពលោកវេជ្ជបណ្ឌិត ត្រូវបានតម្កល់ធ្វើបុណ្យ នៅគេហដ្ឋានសពដែលស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 
 
ក្រសួងសុខាភិបាល ចាត់ទុកមរណភាពរបស់វេជ្ជបណ្ឌិត លី ពេញស៊ុន ជាការបាត់បង់មន្ត្រីថ្នាក់ដឹកនាំដែលមានសមត្ថភាពមួយរូប។ បើតាមក្រសួងសុខាភិបាល កន្លងមក លោក លី ពេញសុន ធ្លាប់បានចូលរួមចំណែកយ៉ាងសកម្ម និងជោគជ័យក្នុងការប្រយុទ្ធជំងឺអេដស៍៕ 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com