COVID-19
ជាតិ
កូវីដ-១៩៖ ករណីឆ្លងថ្មី៦៥នាក់ទៀត សះស្បើយ៦៨នាក់ និងស្លាប់៥នាក់
10, Nov 2021 , 11:59 am        
រូបភាព
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៦៥នាក់ទៀត តាមរយៈការតេស្តរកសំណាកតាមម៉ាស៊ីន PCR ដោយក្នុងនោះមាន៧នាក់ ជាករណីនាំចូលពីបរទេស។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ចំនួន៦៨នាក់ បានជាសះស្បើយ និងស្លាប់មានចំនួន ៥នាក់ទៀតដែរ ក្នុងនោះ៤នាក់មិនបានចាក់វ៉ាក់សាំង។ នេះបើតាមក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែវិច្ឆិកានេះ។
 
បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងសរុប​ ១១៩ ២៩២នាក់ ខណៈអ្នកជាសះស្បើយ១១៥ ៦៥៩នាក់ និងអ្នកស្លាប់២ ៨៤៥នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com