ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
អនីតិជន សុវណ្ណច្ឆ័យ បានចេញពីពន្ធនាគារហើយ
10, Nov 2021 , 12:06 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុក Seng Mengbunrong
រូបពីទំព័រហ្វេសប៊ុក Seng Mengbunrong
អនីតិជន កាក់ សុវណ្ណច្ឆ័យ វ័យ១៧ឆ្នាំ បានចេញពីពន្ធនាគារហើយ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយពីអនុវត្តទោសក្នុងពន្ធនាគារគ្រប់តាមកាលកំណត់រយៈពេល៤ខែ១៥ថ្ងៃ។ សាច់ញាតិ និងប្រជាពលរដ្ឋមួយចំនួន បានទៅទទួលគេ នៅមុខមណ្ឌលកែប្រែទី២ (ម២) នៃពន្ធនាគារព្រៃស។




តាមពិត សុវណ្ណច្ឆ័យ ដល់ពេលកំណត់ដែលត្រូវដោះលែង តាំងពីថ្ងៃទី៨ ខែវិច្ឆិកាមកម្ល៉េះ តែត្រូវតុលាការ ពន្យារពេលដោះលែងនៅថ្ងៃទី១០ ខែវិច្ឆិកានេះទៅវិញ ដោយមិនបានបញ្ជាក់មូលហេតុជាសាធារណៈ។ សុវណ្ណច្ឆ័យ ត្រូវចោទពីបទប្រមាថមន្រ្តីរាជសាធារណៈ និងបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម។

ការរងពីបទប្រមាថមន្រ្តីរាជការសាធារណៈ និង បទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម គឺដោយសារអនីតិជនរូបនេះ និយាយឆ្លើយឆ្លងជាមួយអ្នកផ្សេងទៀត ក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម ហើយត្រូវសមត្ថកិច្ច ចាប់បានការឆ្លើយឆ្លងនោះ ដោយពិនិត្យឃើញថា សម្តីរបស់គេ មានលក្ខលៈប្រមាថមន្រ្តីរាជការសាធារណៈ និងបង្កឲ្យមានភាពវឹកវរដល់សង្គម។ សុវណ្ណច្ឆ័យ ត្រូវចាប់ខ្លួន កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១៕ 

Tag:
 កាក់ សុវណ្ណច្ឆ័យ
© រក្សាសិទ្ធិដោយ thmeythmey.com