ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
គន្លឹះ​មាស​ដើម្បី​ គេង​លក់​បាន​សុខ​ស្រួល
10, Nov 2021 , 10:59 pm        
រូបភាព
មនុស្ស​យើង​ពេល​ខ្លះ​កេង​មិន​លក់​សោះ​ ដោយសារ​តែ​បញ្ហា​ផ្សេងៗ​នៃ​ជីវិត​មក​វិលវល់​ នៅ​ក្នុង​ខួរក្បាល​ដែល​ធ្វើ​អោយ​យើង​គិត​មិន​ចេះ​អស់​។​មាន​វិធី​ល្អៗ​មួយ​ចំនួន​នឹង​ជួយ​អ្នក​អោយ​កេង​លក់​បាន​។​ចូរ​អនុវត្ត​វិធី​ដូច​ខាងក្រោម​នេះ​:ធ្វើការ​ងារ​ណា​ដែល​ធ្វើ​អោយ​អ្នក​ងាយស្រួល​ក្នុង​ការ​គេង​លក់​ ដូច​ជា​ ៖​ ផឹក​តែ​ក្តៅ​,​ មើល​ទូរទស្សន៍​,​ អាន​សៀវភៅ​ ឬ​ ឯកសារ​នានា​ …​ ។​

ទម្លាប់​ចូល​គេង​អោយ​បាន​ទៀត​ទាត់​ពេលវេលា​អាច​ជួយ​ក្មេងៗ​អោយ​ងាយស្រួល​ក្នុង​ការ​គេង​លក់​ ដោយសារ​តែ​ខ្លួនប្រាណ​ និង​ ខួរក្បាល​របស់​ពួក​គេ​អាច​ឆ្លើយ​តប​ ឬ​ រ៉េ​ផ្លេ​ច​ទៅ​នឹង​ពេល​ចូល​ដំណេក​ (bedtime)​ ។​
 
ជាតិ​អាល់កុល​ ឬ​ គ្រឿង​ស្រវឹង​មិន​អាច​ធ្វើ​អោយ​អ្នក​គេង​លក់​បាន​ឡើយ​,​ ប៉ុន្តែ​រឹតតែ​ធ្វើ​អោយ​អ្នក​មិន​ងងុយគេង​ថែម​ទៀត​ផង​ ។​ ដូច្នេះ​ ប្រសិនបើជា​លោក​អ្នក​ចង់​គេង​លក់​ពី​ព្រលប់​ សូមកុំ​ទទួលទាន​គ្រឿង​ស្រវឹង​ពី​ល្ងាច​អោយ​សោះ​ ។​ ជាតិ​អាល់កុល​អាច​នឹង​ធ្វើ​អោយ​អ្នកមាន​អារម្មណ៍​ថា​ងងុយគេង​ រួច​ក៏​គេង​លក់​,​  ប៉ុន្តែ​អ្នក​នឹង​ភ្ញាក់​វិញ​ក្នុង​រយៈពេល​ពីរ​បី​ម៉ោង​ក្រោយមក​ ហើយ​ក៏​មិន​អាច​គេង​លក់​វិញ​ទេ​ ។​
 
ការ​មាស្សា​សម្រួល​អារម្មណ៍​តាម​រយៈ​ក្លិនក្រអូប​ផ្សេងៗ​ (aromatherapy)​ ពិតជា​អាច​ជួយ​អ្នក​អោយ​គេង​លក់​បាន​ (​ដាក់​ក្លិន​ទាំងនេះ​នៅ​តាម​កូន​កន្សែងដៃ​ ឬ​ ខ្នើយកើយ​)​ ។​
 
ក្នុង​បន្ទប់​ដែល​មានកំ​ដៅ​ក្តៅ​ ឬ​ ត្រជាក់​ពេក​អាច​ធ្វើ​អោយ​អ្នក​គេង​មិន​លក់​,​ ដូច្នេះ​ គួរតែ​រៀបចំ​បន្ទប់​អោយ​មាន​សីតុណ្ហភាព​សម​ល្មម​ដែល​អ្នក​អាច​ទទួលយក​បាន​ ។​
 
រៀន​រៀបចំ​វិធី​ដើម្បី​គេង​លក់​ដោយ​ខ្លួនឯង​ ដូច​ជា​ ការ​និយាយ​ថា​ “​ខ្ញុំ​ហាកដូចជា​ងងុយគេង​ហើយ​”​ ព្រមទាំង​ចាប់​រាប់​ចុះ​ក្រោម​ពី​ដប់​ត្រឡប់​មក​សូន្យ​ ម្តង​ហើយ​ម្តងទៀត​ រហូត​ទាល់តែ​ងងុយគេង​ ។​
 
កុំ​ស្លៀក​សម្លៀក​បំពាក់​រឹប​ខ្លួន​ ឬ​ ពិបាក​ក្នុង​ការ​គេង​,​ បើ​ចូល​ចិត្ត​អ្នក​អាច​គេង​ដោយ​គ្មាន​ស្លៀកពាក់​អ្វី​រឹតតែ​ប្រសើរ​ ។​
ផ្លាស់​ប្តូរ​ពូក​ក្នុង​រយៈពេល​ ៧​ ឆ្នាំ​ម្តង​ ។​
 
រៀបចំ​បន្ទប់​គេង​អោយ​មាន​ផា​សុខភាព​ ដូច​ជា​ ពន្លឺ​,​ សីតុណ្ហភាព​,​ សម្ភារៈ​ ឬ​ រៀបចំ​កន្លែង​គេង​អោយ​មាន​របៀបរៀបរយ​ ។​
 
បើ​អាច​អ្នក​អាច​ចាក់​ភ្លេង​កំដរ​អារម្មណ៍​ ដើម្បី​ធ្វើ​អោយ​អ្នកមាន​អារម្មណ៍​ថា​ ងងុយគេង​ និង​ គេង​លក់​ជាមួយ​ភ្លេង​ដ៏​លន្លង់លន្លោច​នោះ​ ។​
 
ប្រសិនបើ​អ្នក​ឧស្សាហ៍​ភ្ញាក់​ពី​គេង​នៅ​ពេល​យប់​ ហើយ​មិន​អាច​គេង​លក់​វិញ​នោះ​,​ កុំ​សម្ងំ​នៅ​ទីនោះ​ រួម​ជាមួយនឹង​ភាព​មួរ​ម៉ៅ​អោយ​សោះ​ ។​ ក្រោក​ឡើង​ !​ ផឹក​តែ​មួយ​ពែង​,​ លេង​ហ្កេ​ម​ណាមួយ​ដែល​អ្នក​ចូល​ចិត្ត​,​ អាន​សៀវភៅ​ ឬ​ ឯកសារ​នានា​,​ ហើយ​នៅ​ពេល​ណា​ដែល​អ្នកមាន​អារម្មណ៍​ថា​ងងុយគេង​វិញ​ ចាំ​ត្រលប់​ទៅ​គេង​ ។​
 
អ្នក​អាច​នឹង​មិន​គេង​លក់​ដោយ​ការ​បារម្ភ​ ឬ​ មាន​លឺ​សម្លេង​អ្វី​មក​រំខាន​,​ ដូច្នេះ​ ត្រូវ​រៀបចំ​អ្វីៗ​អោយ​បាន​រួច​ស្រេច​ និង​ ប្រាកដ​ក្នុង​ចិត្ត​ថា​ មិន​មាន​អ្វី​នឹង​រំខាន​អ្នក​តទៅ​ទៀត​ទេ​ ។​
សិច​ ឬ​ ការ​រួម​ភេទ​ ជា​គ្រឿង​ដែល​ងាយ​ធ្វើ​អោយ​អ្នក​បាន​គេង​លក់​ ។
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com