ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
យុវជន មួង សុភ័ក្ត្រ ម្នាក់ទៀតហើយ ដែលបានចេញពីពន្ធនាគារ
11, Nov 2021 , 1:21 pm        
រូបភាព
យុវជន មួង សុភ័ក្រ្ត ទទួលបានបាច់ផ្កាពីញាតិមិត្ត ពេលចេញពីពន្ធនាគារ (រូបពីគណនីហ្វេសប៊ុក Sok Ratha)
យុវជន មួង សុភ័ក្រ្ត ទទួលបានបាច់ផ្កាពីញាតិមិត្ត ពេលចេញពីពន្ធនាគារ (រូបពីគណនីហ្វេសប៊ុក Sok Ratha)
យុវជន មួង សុភ័ក្រ្ត បានចេញពីពន្ធនាគារ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោយពីជាប់ពន្ធនាគារគ្រប់តាមកាលកំណត់។ នៅថ្ងៃទី១២ ខែវិច្ឆិកាស្អែក កញ្ញា ឈឿន ដារ៉ាវី និងយុវជន ហ៊ុន វណ្ណៈ នឹងអនុវត្តទោសក្នុងពន្ធនាគារគ្រប់តាមកាលកំណត់ដែរ ហើយនឹងត្រូវដោះលែង។


ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២១នេះ មានមន្រ្តីអតីតគណបក្សប្រឆាំង និងយុវជនវ័យក្មេង បានចេញពីពន្ធនាគារជាបន្តបន្ទាប់។ អ្នកទាំងនោះ រួមមាន លោក ទុំ ជុំ ពុទ្ធី លោក ឈួ ផេង អតីតព្រះសង្ឃ កើត សារ៉ាយ យុវជន មាន ព្រហ្មមុនី យុវជន ថា ឡាវី យុវជន និង កញ្ញា អេង ម៉ាឡៃ។

អ្នកទាំងអស់គ្នាខាងលើ សុទ្ធតែត្រូវចោទពីបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម  ដោយសារការទាមទារឲ្យដោះលែងមេសហជីពល្បីឈ្មោះ គឺលោក រ៉ុង ឈុន។ ពួកគេ ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំ ដោយអ្នកខ្លះ ជាប់យូរជាងនេះតិចតួច។

Tag:
 មួង សុភ័ក្រ្ត
© រក្សាសិទ្ធិដោយ thmeythmey.com