COVID-19
ជាតិ
កូ​វីដ​-១៩៖ ករណី​ឆ្លង​ថ្មី​៣៩​នាក់​ទៀត សះស្បើយ​៣៤​នាក់ និង​ស្លាប់​៤នាក់​
23, Nov 2021 , 11:39 am        
រូបភាព
​ក្រសួងសុខាភិបាល រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន ៣៩​នាក់​ទៀត តាមរយៈ​ការ​តេស្ត​រក​សំណាក​តាម​ម៉ាស៊ីន PCR ដោយ​ក្នុងនោះ​មាន៦​នាក់ ជា​ករណី​នាំចូល​ពី​បរទេស​។ ជាមួយគ្នានេះ ក៏មាន​អ្នកជំងឺ ចំនួន៣៤នាក់ បានជា​សះស្បើយ និង​ស្លាប់មាន​ចំនួន ៤​នាក់​ទៀត​ដែរ​ ក្នុងនោះ២នាក់មិនបានចាក់វ៉ាក់សាំង។ នេះ​បើតាម​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា​នេះ​។​
 
​បច្ចុប្បន្ន​កម្ពុជា មាន​អ្នក​ឆ្លង​សរុប​ ១១៩ ៩៤៣នាក់ ខណៈ​អ្នកជា​សះស្បើយ​១១៦ ៣២០​នាក់ និង​អ្នកស្លាប់​.២ ៩០៩​នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com