កីឡាជាតិ
ជាតិ
Hun Sen Cup៖ វិសាខា ទម្លាក់បឹងកេតដើម្បីឡើងទៅជួបព្រះខ័នរាជស្វាយរៀងដើម្បីការពារជើងឯក
23, Nov 2021 , 3:42 pm        
រូបភាព
វិសាខា មានឱកាសការពារតំណែងជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន របស់ខ្លួន បន្ទាប់ពីវាយបកយកឈ្នះម្ចាស់ផ្ទះបឹងកេត ២-១ នារសៀលអង្គារ ថ្ងៃទី២៣ ខែវិច្ឆិកា។ នេះជាការប្រកួតដែលបន្តកាលពីម្សិលមិញ បន្ទាប់ពីបានផ្អាកដោយសារភ្លៀងខ្លាំងនៅកីឡដ្ឋានខេមបូឌាអ៊ែរវេនៅត្រឹមនាទី៥៣ ដែលបឹងកេតនាំមុខ ១-០។


នៅនាទីទី១៧ នាជំនួបកាលពីថ្ងៃចន្ទ បឹងកេតនាំមុខ ១-០ នៅនាទី១៧ ដែលស៊ុតបាល់បញ្ចូលទីដោយ សឿត ណាវ៉ា។ ការប្រកួតដំណើរការបាន៥៣នាទី ហើយក្រោយមក គណៈកម្មការរៀបចំការប្រកួត CNCC បានសម្រេចលើកពេលប្រកួតដោយសារទឹកដក់ពេញទីលាន។ ការចាប់ផ្តើមសារជាថ្មី នាថ្ងៃអង្គារនេះ វិសាខា វាយបកវិញបាន២គ្រាប់ ដែលសម្រេចបានដោយ កែវ សុខផេង នៅនាទី៦០ និងការតែតបញ្ចូលទីរបស់ ច្រឹង ពលរដ្ឋ នៅនាទី៧៤។

ជ័យជម្នះ ២-១ លើបឹងកេត នាំឲ្យ វិសាខា ឡើងទៅជួបព្រះខ័នរាជស្វាយរៀង នៅវគ្គផ្តាច់ព្រ័ត្រ ដោយស្វាយរៀងបានយកឈ្នះភ្នំពេញក្រោន ៣-២ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា នៅទឹកដីរបស់ខ្លួន៕


© រក្សាសិទ្ធិដោយ thmeythmey.com