កីឡាអន្តរជាតិ
អន្តរជាតិ
Davis Cup៖ Djokovic ថាស៊ែប៊ីនឹងយកការឈឺចាប់ឆ្នាំ២០១៩ ដើម្បីលើកពានឆ្នាំ២០២១
25, Nov 2021 , 10:29 pm        
រូបភាព
កីឡាករវាយកូនបាល់លំដាប់ទី១ពិភពលោក Novak Djokovic លើកទឹកចិត្តមិត្តរួមក្រុមស៊ែប៊ីឱ្យប្រើប្រាស់ការឈឺចាប់ចំពោះបរាជ័យឆ្នាំ២០១៩ ដើម្បីដណ្ដើមពាន Davis Cup ឆ្នាំ២០២១ នេះវិញ។

 
អំឡុងពានរង្វាន់ Davis Cup 2019 នៅទីក្រុងម៉ាឌ្រីដ ក្រុមកីឡាករស៊ែប៊ីត្រូវបានធ្លាក់ចេញពីការប្រកួតត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្ទាប់កីឡាករ Viktor Troicki និង Djokovic ចាញ់ក្រោមថ្វីដៃរបស់រុស្ស៊ី។ រងបរាជ័យ២ឆ្នាំមុន កីឡាករ Djokovic ដែលមានវ័យ ៣៤ឆ្នាំ ក៏បានត្រលប់ជួយស៊ែប៊ីប្រកួតពានរង្វាន់ Davis Cup 2021 ហើយរំពឹងឈ្នះពាននេះដែរ។
 
«ពិតជាអស្ចារ្យដែលអាចត្រលប់ចូលរួមជាមួយស៊ែប៊ីប្រកួតពានរង្វាន់ Davis Cup។» Djokovic និយាយបែបនេះក្នុងសន្និសីទមុនការប្រកួតនៅថ្ងៃទី២៦ខែវិច្ឆិកា រួចបន្តទៀតថា៖«ការចងចាំដោយមិនអាចបំភ្លេចបានជាការសោកស្តាយ ប៉ុន្តែទោះជាយ៉ាងនេះក្តីពួកយើងក៏ទទួលបានលើកទឹកចិត្តនិងកម្លាំងចិត្តក្នុងការត្រលប់ជួបជុំគ្នាដើម្បីចូលទៅប្រកួតជាថ្មីម្តងទៀត។ យើងទាំងអស់ជាមិត្តភក្កិនឹងជាក្រុមដល់ល្អបំផុតនៅពេលនេះ នេះជារឿងដ៏សំខាន់សម្រាប់ភាពជោគជ័យ។»
 
ក្រុមកីឡាវាយកូនបាល់ស៊ែប៊ីស្ថិតនៅក្នុងពូល F ជាមួយអូទ្រីសនិងអាល្លឺម៉ង់នៃពាន់រង្វាន់ Davis Cup 2021។ ស៊ែប៊ីដែលមាន Novak Djokovic ជាប្រធានក្រុម នឹងដឹកនាំកីឡាករ Filip Krajinovic, Dusan Lajovic, Laslo Djere និង Miomir Kecmanovic សម្រាប់ការប្រកួតខាងមុខ។ 
 
សូមបញ្ជាក់ថា ស៊ែប៊ីឈ្នះជើងឯក Davis Cup ឆ្នាំ២០១០ ដោយបានយកឈ្នះលើបារាំងដោយលទ្ធផល៣សិតទល់នឹង២សិត៕

Tag:
 Novak Djokovic
  Tennis
© រក្សាសិទ្ធិដោយ thmeythmey.com