កីឡាអន្តរជាតិ
អន្តរជាតិ
Djokovic មិនទៅប្រកួត Australian Open ឡើយប្រសិនបើគ្មានការលើកលែងការចាក់វ៉ាក់សាំង
30, Nov 2021 , 9:29 am        
រូបភាព
រូបភាព៖Reuters
រូបភាព៖Reuters
កីឡាករវាយកូនបាល់លេខ១ពិភពលោក Novak Djokovic មិនសប្បាយចិត្តក្នុងការទៅប្រកួតកម្មវិធី Australia Open នាដើមឆ្នាំ ២០២២ ឡើយ ប្រសិនបើគ្មានការលើកលែងច្បាប់វ៉ាក់សាំងកូវីដ-១៩ លើកីឡាករវាយកូនបាល់។ នេះបើតាមការលើកឡើងពីលោក Srdjan Djokovic ដែលជាឪពុក Djokovic។


សម្រាប់កម្មវិធី Australian Open ដែលធ្វើនៅឆ្នាំ២០២២ កីឡាករដែលបានចាក់វ៉ាក់សាំងពេញលេញទើបអាចចូលរួមប្រកួតវ។ កីឡាករវ័យ៣៤ឆ្នាំ Djokovic ជាកីឡាករមួយរួមដែលបានប្រឆាំងការចាក់វ៉ាក់សាំង ហើយកំពុងប្រឈមការបាត់បងឳកាសការពារតំណែងជើងឯករបស់គេក្នុងពេលខាងមុខ។ 
 
«បើទោះជាចាក់វ៉ាក់សាំងរឺមិនចាក់ក៏មិនមែនជាការឱ្យព្រួយបារម្ភឡើយ ព្រោះនេះជាសិទ្ធិរបស់បុគ្គលម្នាក់ៗបើទោះជាយើងចាក់រឺក៏អត់។ គ្មាននរណាម្នាក់មានសិទ្ធិចូលមកបញ្ជាយើងបានឡើយ។» ឪពុក Djokovic និយាយប្រាប់ទូរទស្សន៍ Serbia TV Prva រួចបន្តទៀតថា៖«លក្ខខណ្ឌទាំងនេះដូចជាការគំរាមពួកយើងអ៊ីចឹង ហើយ Djokovic សម្រេចចិត្តថារូបគេមិនទៅចូលរួមប្រកួតឡើយ។»
 
Novak Djokovic ធ្លាប់ឈ្នះពានរង្វាន់ Grand Slam ដល់ទៅ៩លើកនៅប្រទេសអូស្ត្រាលីរាប់បញ្ចូលទាំងឆ្នាំ២០២១នេះ។ រូបគេក៏ជាកីឡាករដែលបានជាប់កំណត់ត្រាជាកីឡាករដែលឈ្នះពាន Grand Slam ២០ដងក្នុងអាជីពស្មើជាមួយ Roger Federer និង Rafael Nadal ផងដែរ៕

Tag:
 Novak Djokovic
  Australia Open
  Tennis
© រក្សាសិទ្ធិដោយ thmeythmey.com