កីឡាអន្តរជាតិ
អន្តរជាតិ
Messi ឈ្នះ Ballon d'Or ឆ្នាំ២០២១ និងជាកំណត់ត្រាលើកទី៧
30, Nov 2021 , 8:13 am        
រូបភាព

Lionel Messi ឈ្នះពានរង្វាន់កីឡាករបាល់ទាត់ល្អបំផុតលើលោក Ballon d'Or ប្រចាំឆ្នាំ២០២១ និងជាកំណត់ត្រាលើកទី៧។

អត្ថបទទាក់ទង


ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្រុម Paris St-Germain រូបនេះបានឈ្នះការបោះឆ្នោតគាំទ្រ នាំមុខ Robert Lewandowski ខ្សែប្រយុទ្ធ Bayern Munich ខណៈ Jorginho ខ្សែបម្រើ Chelsea និងជម្រើសជាតិអ៊ីតាលីជាប់លេខ៣ និងខ្សែប្រយុទ្ធបារាំង Karim Benzema របស់ Real Madrid ជាប់លេខ៤។ Cristiano Ronaldo ខ្សែប្រយុទ្ធ Manchester United និងព័រទុយហ្កាល់នៅលេខរៀងទី៦។

Messi បានជួយជម្រើសជាតិអាហ្សង់ទីនឈ្នះជើងឯក Copa America ដែលជាពានរង្វាន់ប្រចាំតំបន់អាម៉េរិកឡាទីនដែលរូបគេទទួលបានលើកដំបូងក្នុងអាជីព។ នៅឆ្នាំ២០២១ ខ្សែបម្រើវ័យ៣៤ឆ្នាំរូបនេះ រកគ្រាប់បាល់ស៊ុតបញ្ចូលទីសរុប៤០គ្រាប់ ក្នុងនោះ២៨គ្រាប់សម្រាប់ Barcelona, ៤គ្រាប់សម្រាប់ Paris St-Germain និង៨គ្រាប់នៅក្នុងជម្រើសជាតិ។

តាមរយៈសមិទ្ធផលខាងលើ គ្រប់គ្រាន់ដើម្បីជួយ Messi ក្លាយជាម្ចាស់ពាន Ballon d'Or ជាលើកទី៧ នៅឆ្នាំ២០២១ បន្ទាប់ពីរូបគេឈ្នះ៦ដងរួចមកហើយនៅឆ្នាំ ២០០៩, ២០១០, ២០១១, ២០១២, ២០១៥ និង ២០១៩។

Cristiano Ronaldo ជាកីឡាករបាល់ទាត់ទី២ ដែលឈ្នះ Ballon d'Or ច្រើនជាងគេចំនួន៥លើកនៅឆ្នាំ ២០០៨, ២០១៣, ២០១៤, ២០១៦ និង ២០១៧។

Ballon d’Or ដែលរៀបចំដោយទស្សនាវដ្តី France Football ត្រូវបានបោះឆ្នោតគាំទ្រដោយអ្នកសារព័ត៌មាននៅជុំវិញពិភពលោករួមទាំងកម្ពុជាផងចំនួន១៨០នាក់។ នៅឆ្នាំ ២០២០ ពួកគេបានបានអាក់ខានប្រគល់ពាននេះ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។



Alexia Putellas កីឡាការិនីក្រុមជម្រើសជាតិអេស្ប៉ាញ និង Barcelona ឈ្នះ Ballon d'Or ផ្នែកនារី។

កីឡាករវ័យក្មេងល្អបំផុតលើលោកបានទៅ Pedri ខ្សែបម្រើវ័យ១៩ឆ្នាំរបស់អេស្ប៉ាញ និង Barcelona។ Gianluigi Donnarumma របស់ជម្រើសជាតិអ៊ីតាលី និង PSG ជាប់ជាអ្នកចាំទីល្អបំផុតប្រចាំឆ្នាំ២០២១៕




Tag:
 Ballon d\'Or
© រក្សាសិទ្ធិដោយ thmeythmey.com