កីឡាអន្តរជាតិ
អន្តរជាតិ
Davis Cup 2021៖ អាល្លឺម៉ង់ទម្លាក់អង់គ្លេសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
01, Dec 2021 , 2:30 pm        
រូបភាព
កីឡាករវាយកូនបាល់ Kevin Krawietz និង Tim Puetz បាននាំអាល្លឺម៉ង់ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោយទម្លាក់ក្រុមអង់គ្លេសក្នុងការប្រកួត ​Davis Cup 2021 នៅប្រទេសអូទ្រីសនាថ្ងៃទី៣០ ខែវិច្ឆិកា។


កីឡាករ Krawietz និង Puetz បានវាយបកយកឈ្នះលើកីឡាករ Joe Salisbury និង Neal Skupski  របស់អង់គ្លេសដោយលទ្ធផល២សិតទល់១សិតនៅវគ្គ៨ក្រុមចុងក្រោយ។ ពីរសិតរបស់អាល្លឺម៉ង់មានលទ្ធផល ៧-៦ និង ៧-៦ ឯអង់គ្លេសឈ្នះដោយលទ្ធផល ៧-៦ ដែរ។
 
បន្ទាប់ពីបានកៅអីទៅប្រកួតបន្តនៅម៉ាឌ្រីដ ប្រធានក្រុមរបស់អាល្លឺម៉ង់ថា នេះជារឿងមិនគួរឱ្យជឿ។
 
«វាពិតជាអស្ចារ្យ និងមានអារម្មណ៍ថារឿងនេះពិតមិនគួរឱ្យជឿឡើយ ព្រោះពួកយើងគឺកំពុងតែមានក្រុមមួយដែលមានទំនាក់ទំនងល្អ ហើយយើងបានទៅកាន់ទីក្រុងម៉ាឌ្រីដពីជ័យជម្នះដែលធំមួយនេះ។» នេះបើតាមប្រធានក្រុមអាល្លឺម៉ង់ Michael Kohlmann ។
 
អាល្លឺម៉ងគឺជាក្រុមទី២បន្ទាប់ពីក្រូអាស៊ីដែលបានឈ្នះកៅអីវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រទៅកាន់ជុំផ្តាច់ព្រ័ត្រនៅទីក្រុងម៉ាឌ្រីដ។ អាល្លឺម៉ង់ត្រូវរង់ចាំប្រកួតជាមួយក្រុមដែលឈ្នះពីការប្រកួតរវាង រុស្ស៊ីត្រូវនិងស៊ុយអែត ដែលត្រូវប្រកួតនៅថ្ងៃទី២ ខែធ្នូ៕

Tag:
 Tennis
  Davis Cup 2021
© រក្សាសិទ្ធិដោយ thmeythmey.com