កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Arsenal សរសើរកូនក្រុម Gabriel ដែលហ៊ានតតាំងជាមួយចោរពីរនាក់
02, Dec 2021 , 11:20 am        
រូបភាព
Gabriel ខ្សែការពារ Arsenal បានប្រយុទ្ធជាមួយចោរពីរនាក់មានកាន់ដំបង ដែលប៉ុនប៉ងលួចរថយន្ត Mercedes របស់គេដល់ក្នុងផ្ទះ។ លោក Mikel Arteta អ្នកចាត់ការ Arsenal សរសើរពីភាពក្លាហានរបស់ Gabriel។


ក្នុងឃ្លីបវីដេអូដែលថតបានតាមរយៈកាំម៉េរ៉ាសុវត្ថិភាព Gabriel បានបង្ហាញភាពក្លាហាន ដោយហ៊ានតតាំងជាមួយចោចោរដល់ទៅពីរនាក់។ ចោរទាំងពីរដែលមានម្នាក់កាន់ដំបងកីឡាបេស្បលផង បានដើរតាមខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះក្នុងគោលបំណងប្លន់រថយន្ត Mercedes តម្លៃ៦ម៉ឺនដុល្លាររបស់គេ។
 
ចោរទាំងពីរ បានទាមទារយកសោរឡាន ទូរសព្ទ និងនាឡិការបស់ Gabriel នៅពេលរូបគេចុះពីលើរថយន្តក្រោយបើកដល់កន្លែងចតឡានក្នុងផ្ទះ។ ភ្លាមៗនោះ ខ្សែការពារដែលកាំភ្លើងធំទិញពី Lille ក្នុងតម្លៃ៣៦លានដុល្លាររដូវកាលមុន បានហុចសោឡាឱ្យចោរ ប៉ុន្តែក្រោយមកក៏មានការប្រតាយប្រតប់គ្នា ហើយចោរទាំងពីរក៏រត់គេចចេញពីកន្លែងចតរថយន្តនោះទៅ។
 
បើតាមការផ្សាយរបស់កាសែត The Sun ក្នុងចំណោមចោរទាំងពីរ ត្រូវបានប៉ូលីសកំណត់អត្តសញ្ញាណបានដែលមានឈ្មោះ Abderaham Muse ហើយពួកគេជាក្មេងទំនើងដែលរស់នៅក្បែៗនោះ។
 
លោក Mikel Arteta អ្នកចាត់ការកាំភ្លើងធំ បានសរសើរពីភាពក្លាហានរបស់កូនក្រុមវ័យ២៣របស់លោកលោក បន្ទាប់ពីបានមើលវីដេអូឃ្លីបដែលថតចេញពីកាមេរ៉ាសុវត្តិភាព៕

Tag:
 Arsenal
  Gabriel
© រក្សាសិទ្ធិដោយ thmeythmey.com