កីឡាអន្តរជាតិ
អន្តរជាតិ
France Football៖ Lewandowski អាចទទួលបានពានរង្វាន់ Ballon d’Or 2020 វិញ
02, Dec 2021 , 2:30 pm        
រូបភាព
រូបភាព៖ Marca
រូបភាព៖ Marca
ស្របខ្សែប្រយុទ្ធឆ្នើម Lionel Messi ឈ្នះពានរង្វាន់ Ballon d’Or 2021 ដែលលើកទី៧ក្នុងអាជីព មតិជាច្រើនបានលើកឡើងថា Robert Lewandowski គួរតែទទួលបានពាន Ballon d’Or នេះដែរ។


បើទោះជាមិនបានកាន់ពានរង្វាន់ Ballon d’Or ឆ្នាំ២០២១ Robert Lewandowski បានឈ្នះពានរង្វាន់ជាកីឡាករខ្សែប្រយុទ្ធល្អប្រចាំឆ្នាំផងដែរ។ តាមពិតទៅ  Lewandowski ត្រូវគេជឿថា នឹងឈ្នះពាននេះសម្រាប់ឆ្នាំ២០២០ ប៉ុន្តែព្រឹត្តិការណ៍បែរជាត្រូវលុបចោលដោយសារជំងឺកូវីដ-១៩។ 
 
ក្នុងពិធីនៅឯទីក្រុងប៉ារីស Lionel Messi ដែលជាម្ចាស់ពានឆ្នាំ២០២០ ក៏និយាយដែរថា Lewandowski គួរតែទទួលបានពាន Ballon d’Or 2020 ។ មិនបានប៉ុន្មានថ្ងៃក្រោយមក នាយកស្ថាប័ន France Football ដែលជារៀបចំការប្រគល់ពាននេះ លោក Pascal Ferre បានទម្លាយថា ខ្សែប្រយុទ្ធក្រុម Bayern Munich រូបនេះអាចទទួលពានរង្វាន់ឆ្នាំ២០២០ បានតែមិនមែនដោយការបោះឆ្នោតឡើយ។ 
 
«Ballon d’Or គឺស្ថិតក្រោមប្រព័ន្ធប្រជាធិបតេយ្យក្នុងនោះមានសមាជិតដល់ទៅ១៧០នាក់បោះឆ្នោតហើយពួកគេបានជ្រើសរើសយក Messi។ ខ្ញុំផ្ទាល់ក៏មិនបានគិតថា Messi ដែរផ្ទុយទៅវិញខ្ញុំគិតថា Lewandowski ទៅវិញទេប៉ុន្តែ Messi ក៏អាចឈ្នះវាបានដូចគ្នា។ នេះបើតាមលោក Ferre បាននិយាយក្នុងកិច្ចសម្ភាសមួយនាថ្ងៃទី១ ខែធ្នូ។


 
«Messi និយាយពី Robert ថាគេគួរតែទទួលបានពាន Ballon d’Or របស់គេ។ អ៊ីចឹងយើងមានអ្វីត្រូវគិតពីរឿងនេះយូរទៀត យើងបានសម្រេចចិត្តថា យើងអាចផ្តល់ពានទៅកាន់ Robert ។ កាលឆ្នាំមុនមិនមានការបោះឆ្នោតជ្រើសរើសទើបយើងមិនដឹងថារូបគេជាបេក្ខភាពអាចឈ្នះ Ballon d’Or ហើយដើម្បីជាការគោរព គេមានឱកាសទទួលបានពាននេះវិញ។» លោក Ferre បន្តបែបនេះ។
 
រដូវកាល ២០២០-២១ Robert Lewandowski អាចរកបានគ្រាប់បាល់រហូតដល់តៅ៤៨ គ្រាប់និងបញ្ជូនបាល់៩ដង ក្នុងចំណោមការបង្ហាញខ្លួន ៤០លើកនៅគ្រប់ការប្រកួត។ រូបគេបានជួយ Bayern ឱ្យឈ្នះពាន Bundesliga, DFL-Super Cup, UEFA Super Cup និង FIFA Club World Cup៕

Tag:
 Robert Lewandowski
  Ballon d’Or 2021
© រក្សាសិទ្ធិដោយ thmeythmey.com