ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អស់កម្លាំង​គួរ​ទទួល​ទាន​អាហារ​អ្វី​?
08, Dec 2021 , 6:59 am        
រូបភាព
ពាក្យ​មួយ​ឃ្លា​ដែល​ថា “​ចេះ​តែ​អស់កម្លាំង​គ្រប់ពេល​” បាន​ក្លាយទៅជា​រឿង​ដ៏​ពេញនិយម​សម្រាប់​មនុស្ស​ជាច្រើន​នាក់​។ មូលហេតុ​របស់​វា​ច្រើន​តែង​មាន​ជាប់ទាក់ទង​នឹង​ជាតិពុល​ក្នុង​ខ្លួន ស្ត្រេ​ស និង​ធាត់​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មូលហេតុ​ដែល​អាច​កើត​មាន​ដ៏ទៃទៀត​នោះ​វា​អាចជា​រឿង​ធំ​បាន ហើយ​អ្នក​ត្រូវតែ​ពិនិត្យ​លើ​មុខងារ​ក្រ​ពេញទី​រ៉ូ​អ៊ីត​ប្រសិនបើ​មាន​ការ​អស់ក​ម្លាំង​ជា​រ៉ាំរ៉ៃ​នោះ​។ ពេលខ្លះ​មូលហេតុ​ដ៏​ចំបង​បំផុត​នៃ​ការ​អស់កម្លាំង​អាច​ជា​ការ​ដេក​មិន​បាន​គ្រប់គ្រាន់​ដែរ​។ នៅ​ពេល​អ្នក​ស្ថិតក្នុង​សម្ពាធ​របស់គេ វា​ប្រហែលជា​ធ្វើអោយ​អ្នក​ពិបាក​នឹង​ដេក​លក់​ស្រួល និង​ច្រើន​តែ​ភ្ញាក់ពីដេក​ឡើង​អស់កម្លាំង​មិន​ដូច​យប់​មុនៗ​ទេ​។
 
​ជាក់ស្តែង​កម្រិត​នៃ​ការ​អស់កម្លាំង​គឺ​មិន​ទៀងទាត់​ទេ ប៉ុន្តែ​ប្រសិនបើ​អ្នក​មាន​បញ្ហា​ជាមួយនឹង​ការ​ញ័រ​ដើមទ្រូង​ជា​ទៀងទាត់​ក្នុង​ពេល​ថ្ងៃ ឬ​ឈឺ​ក្បាល​រ៉ាំរ៉ៃ រាគ​រហូត ឬ​ធ្លាប់មាន​អាការៈ​ក្រហម​នៅ​ទ្រូង​ខាងលើ​និង​បំពង់​ក សុទ្ធ​តែ​អាច​ទាក់ទង​នឹង​ក្រពេញ​លើ​តម្រងនោម​ប្រាប់ថា រាងកាយ​របស់​អ្នក​ធ្វើការ​លែងកើត​ទៀតហើយ​។ ប្រសិនបើ​អ្នក​ចាប់ផ្តើម​យំ​ដោយ​គ្មាន​មូលហេតុ និង​ចាប់ផ្តើម​ខ្សោយ​គ្រប់​វិញ្ញាណ​ទាំងអស់​តែម្តង អ្នក​ត្រូវ​តែ​តាមដាន និង​សម្គាល់​រកមើល​សញ្ញា​ដែល​បញ្ជាក់​ថា​កាន់តែ​ធ្ងន់ធ្ងរ​ទៀត​។ បើសិន​ជា​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ ជំងឺ​ទំនងជា​អាច​យាយី​លើ​រូបអ្នក​កាន់តែច្រើន​។ ការ​សម្រាក គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​សម្រាប់​រឿងនេះ​។
 
​អាហារ​ដែល​ត្រូវ​ចៀសវាង​
 
•​តែ កាហ្វេ ស្រា និង​ស្ករ​ពិតជា​ជួយ​ផ្តល់​ថាមពល​បាន​រយៈពេល​ខ្លី​មែន ប៉ុន្តែ​ក្រោយ​ពេល​អស់​ប្រសិទ្ធភាព​វា​ហើយ វា​នឹង​ធ្វើអោយ​ឃ្លាន​ចង់​ញ៉ាំ​ស្ករ ឬ​អាហារ​កែច្នៃ​បែប​នោះ​កាន់តែ​ច្រើន​ទៀត​។ ហេតុដូច្នេះ​ហើយ​អ្នក​គួរតែ កាត់បន្ថយ​ភេសជ្ជៈ​កូកាកូឡា ភេសជ្ជៈ​មាន​ជាតិ​ហ្គាស សូកូឡា តែ​ខ្មៅ នំ​បី​ស្គុត និង​នំ​ខេ​ក​។ វា​មិន​ត្រឹមតែ​ធ្វើអោយ​យើង​អស់កម្លាំង​ទេ តែ​វា​ក៏​ទៅ​បន្ថយ​សារជាតិ​សំខាន់ៗ​ដូចជា​ម៉ាញ៉េ​ស្យូម  ក្រូមី​ញ៉ូម  និង​វីតាមីន B ទើប​បណ្តាលអោយ​អស់កម្លាំង​កាន់តែខ្លាំង​។
•​មិន​ត្រូវ​ញ៉ាំ​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​នៅពេល​យប់​ច្រើន​ទេ ព្រោះ​វា​ធ្វើអោយ​ការរំលាយ​អាហារ​ប្រព្រឹត្តិ​ទៅ​យូរ​។
 
​អាហារ​ដែល​គួរ​ទទួល​ទាន​
 
 
•​ចូរ​ញ៉ាំ​អាហារ​ថាមពល​អោយបាន​ច្រើន​ជាពិសេស​គឺ​ផ្លែឈើ និង​បន្លែស្រស់ៗ​
•​អង្ករ​សម្រូត​សម្បូរ​វីតាមីន B ជួយ​ទ្រ​ទ្រ​ង​សរសៃប្រសាទ​បាន​។​
•ជាតិ​ម៉ាញ៉េ​ស្យូម និង​កាល់ស្យូម ត្រូវបាន​គេ​ស្គាល់​ថា​ជា​ថ្នាំ​រំ​ញាប់​ចិត្ត​ពី​ធម្មជាតិ ដូច្នេះ​ចូរ​ញ៉ាំ​បន្លែ​ពណ៌​បៃតង​អោយបាន​ច្រើន​ដូចជា ស្ពៃក្តោ​បៃតង ផ្កា​ខាត​ណា​ពណ៌​បៃតង ផ្លែ​អាល​ម៉ុង ម្នា​ស់ និង​ល្ហុង និង​ត្រី​។ សូកូឡា​ក៏​សម្បូរ​ជាតិ​កាលស្យូម​ដែរ​។
•​ចូរ​យក​បន្លែ​មក​ធ្វើ​ជា​ស៊ុប​ញ៉ាំ​ដើម្បី​ងាយស្រួល​រំលាយ​អាហារ​។​
•ចូរ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​អោយបាន​ល្អ ដោយ​ញ៉ាំ​ស្ករ​តែ​ចំនួន​តិចតួច​បាន​ហើយ​ដើម្បី​អាច​កាត់បន្ថយ​ការ​អស់កម្លាំង​បាន​។
 
​ការព្យាបាល​ដោយ​ខ្លួនឯង​ដ៏​មាន​ប្រយោជន៍​
 
 
•​ចូរ​ប្រើ​វីតាមីន B​កំផ្លេច​ដែល​មាន​គុណភាព​ល្អ​ដើម្បី​ជួយ​បន្ធូរបន្ថយ​សរសៃប្រសាទ និង​បន្ថែម​ដល់​ការរំលាយ​អាហារ ព្រមទាំង​បន្ថែម​វីតាមីន Pantothenic Acid (B5) ដើម្បី​ទ្រ​ទ្រ​ង​ដល់​មុខងារ​ក្រពេញ​លើ​តម្រង​នោម​។ ប្រសិនបើ​អ្នក​ភ្ញាក់​ពី​ដេក​នៅ​ចន្លោះ​ម៉ោង ៣ និង ៥​ព្រឹក វា​អាច​ជាប់ទាក់ទង​នឹង​ការ​អស់​កម្លាំង​របស់​ក្រពេញ​លើ​តម្រងនោម​។
 
 
•ដោយសារ​តែ​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើការ​មិន​បាន​ល្អ​នៅពេល​អស់កម្លាំង ចូរ​ប្រើ​ថ្នាំ​គ្រាប់​ជា​អង់ស៊ីម​រំលាយ​អាហារ (Betaine Hydrochloride) ដែល​ជា​អាស៊ីត​ក្រពះ ដើម្បី​ជួយ​បឺត​ស្រូប​ជីវជាតិ​ពី​អាហារ​បាន​។ មិន​ត្រូវ​ប្រើ Betaine ទេ​ប្រសិនបើ​អ្នក​មាន​ជំងឺ​ដំបៅ​ក្រពះ​សកម្ម​។
 
 
•​ថ្នាំ​បំប៉ន Co-enzyme Q10 មាន​ផល​ល្អ​សម្រាប់​បង្កើន​ថាមពល​។ ធម្មតា​រាងកាយ​របស់​យើង​ក៏​ផលិត​អង់ស៊ីម CoQ10 ដែរ ប៉ុន្តែ​កាលណា​យើង​មាន​វ័យ​កាន់តែ​ច្រើន ឬ​កើត​ស្ត្រេ​សទៀត ចំនួន​របស់​វា​នឹង​ត្រូវ​កាត់បន្ថយ​។ ដូច្នេះ​ចូរ​បន្ថែម​ថ្នាំ​នេះ ១០០​មី​លី​ក្រាម​ជា​រៀងរាល់ថ្ងៃ​។
 
 
•ជាតិ​កាលស្យូម និង​ម៉ាញ៉េស្យូម​ច្រើន​តែ​ថយចុះ​ក្នុង​ខ្លួន ដូច្នេះ​គួរតែ​ប្រើ​កាល់ស្យូម ៥០០​មី​លី​ក្រាម ជាមួយ​ម៉ាញ៉េ​ស្យូម ៣០០ ទៅ​៤០០​មី​លី​ក្រាម​មួយ​ម៉ោង​មុន​ដេក​។ ស្ត្រេ​ស និង​ការ​អស់កម្លាំង​ធ្វើអោយ​រាងកាយ​ទៅ​ជា​មាន​អាស៊ីត​ច្រើន ហើយ​ថ្នាំ​ជាតិ​រ៉ែ​ទាំងនេះ​អាច​ជួយ​អោយ​ក្លាយជា​អាល់​កា​ឡាំង​វិញ​បាន​។
 
 
•​ផលិតផល L-carnitine ជា​ប្រភេទ​អាស៊ីតអាមីណេ​ម្យ៉ាង​ជួយ​ពង្រឹង​ដល់​ថាមពល​របស់​អ្នក ចូរ​ប្រើ ១​ក្រាម​ក្នុង​មួយ​ថ្ងៃ​មុន​ពេល​បាយ​រយៈ​ពេល​មួយខែ​។
 
 
•ថ្នាំ​បំប៉ន Oxygen Elements Plus ជា​ប្រភែទ​ទឹក​អុកស៊ីសែ​ន​ដែល​មាន​ផ្ទុក​ទោ​ដោយ​ជាតិ​រ៉ែ អង់​ស៊ីម និង​អាស៊ីតអាមីនេ សម្រាប់​បង្កើន​ថាមពល និង​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​។
 
​មតិ​ដ៏​មាន​ប្រយោជន៍​
•ប្រសិនបើ​អ្នក​ប្រើ​ថ្នាំ​គ្រាប់​វីតាមីន រយៈពេល​ពីរ​បី​យប់​ហើយ​នៅតែ​មិន​ទទួលបាន​លទ្ធផល​រយៈ​ពេល​យូរ​ទេ អ្នក​ត្រូវ​តែ​ព្យាយាម​ស្វែងរក​មូលហេតុ ក៏ដូចជា​ឬ​សគុល​នៃ​ការ​អស់កម្លាំង​នោះ​ទៅ​។
•ជាទូទៅ ចូរ​ព្យាយាម​ហាត់ប្រាណ​អោយបាន​យ៉ាងហោច​ណាស់​មួយថ្ងៃ​ក្នុង​មួយ​សប្តាហ៍​។
•ចូរ​ដកដង្ហើម​ចូល​ក្នុង​ពោះ​អោយបាន​ជ្រៅៗ​ជា​រៀងរាល់​ម៉ោង​។ ក្រោក​ពី​ដេក​ឡើង ដើរ​ចុះ​ឡើង ព្រមទាំង​ពត់​ខ្លួន​ចុះ​ឡើង​ផង​។​
•ប្រសិនបើ​ការ​អស់​កម្លាំង​មាន​ជាប់​ទាក់ទង​នឹង​បញ្ហា​ផ្ទាល់ខ្លួន អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ទទួលបាន​ការណែនាំ​យ៉ាង​ល្អ​។
•​ការ​ហាត់ប្រាណ​ដោយ​ថ្នមៗ​ដូចជា យូ​ហ្គា តៃជិ ឬ​ការដើរ​ធម្មតា​ក៏​អាច​ជួយ​សម្រួល​ដល់​បញ្ហា​អ្នក​បាន​ដែរ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com